ផ្អើលទៀតហើយ៖ នី រតនា ភ្ជាប់ពាក្យជាមួយថៅកែស្រីវ័យក្មេងលក់គ្រឿងសំអាង

ភ្នំពេញ៖ កាលព្រឹកមិញ ថ្ងៃទី២៧ មេសានេះ គឺជាពិធីភ្ជាប់ពាក្យតារាចម្រៀងម្ចាស់ពាន Cambodian Idol រដូវកាលទី១ នី រតនា ដែលមានបងប្អូនសាច់ញាតិជិតឆ្ងាយ រួមជាមួយមិត្តភក្ររួមជាអាជីពជាច្រើនបានមកចូលរួម​ពិធីភ្ជាប់ពាក្យ ដែលធ្វើឡើងនៅគេហដ្ឋានខាងស្រី កណ្តាលរាជធានីភ្នំពេញតែម្តង។

យ៉ាងណាមិញ នៅពេលនេះគូដណ្តឹងរបស់លោក នី រតនា ក៏បានបង្ហាញមុខមាត់ឲ្យមហាជន បានស្គាល់យ៉ាងពិតប្រាកដហើយ ដោយរូបនាងគឺជានារីដ៏ស្រស់ស្អាត កូនអ្នកជំនួញម្នាក់ ឈ្មោះថា វណ្ណ ភក្តិណា ហើយសព្វថ្ងៃនាងក៏អ្នកជំនួញគ្រឿងសំអាងម្នាក់ដែរ។

ក្នុងថ្ងៃពិសេសរបស់ នី រតនា ត្រូវបានមិត្តភក្រ និងអ្នកគាំទ្រ ជូនពរឲ្យលោកគ្រប់ៗគ្នាថា សូមឲ្យរកស៊ីមានបាន ចេះស្រលាញ់គ្នាដល់ចាស់កោងខ្នងជាដើម។

អត្ថបទដែលជាប់ទាក់ទង