ចំណុចសំខាន់ៗ ដែលមេដឹងនាំប្រទេសកូរ៉េទាំងពីរបានជួបពិភាក្សាគ្នា​ជាប្រវត្តិសាស្ត្រ

សេអ៊ូល៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានប្រកាសថា ពួកគេនឹងធ្វើការងាររួមគ្នា​ដើម្បីសម្រេច​ឱ្យបាននូវការ លុបបំបាត់អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​នៅលើឧបទ្វីបកូរ៉េ។

ចំណុច​សំខាន់ៗ លទ្ធផល​​នៃកិច្ចប្រជុំ​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​ នោះរួម​មាន៖
១. បញ្ឈប់​រាល់​សកម្មភាព​ដែល​បង្ក​ជា​ជម្លោះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។
២. បង្កើត​ការិយាល័យ​ទំនាក់ទំនង​អចិន្រ្ទៃយ៍​នៅ​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ។
៣. បញ្ឈប់​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ទាំង​ស្រុង។
៤. កាត់​បន្ថយ​សព្វាវុធ និង​ផ្អាក​សកម្មភាព​ដែល​បង្ក​ភាព​តានតឹង​ផ្នែក​យោធា។
៥. ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជេអ៊ីន នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​ព្យុងយ៉ាង នៅ​រដូវ​ស្លឹកឈើ​ជ្រុះ (អំឡុង​ខែ​កញ្ញា)។
៦. យល់ព្រម​ជំរុញ​យ៉ាង​សកម្ម​ឲ្យ​មាន​ការ​ចរចា ៣​ភាគី ឬ ៤​ភាគី ដែល​រួមមាន​អាមេរិក និង​ចិន។
៧. យល់ព្រម​ឲ្យ​មាន​ការ​ជួប​រួបរួម​គ្នា​រវាង​ក្រុម​គ្រួសារ​កូរ៉េ​ទាំង​ពីរ ដែល​បាន​បែកបាក់​គ្នា៕

អត្ថបទដែលជាប់ទាក់ទង