តំបន់ទេសចរណ៍​ពាម​ក្រសោម កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើន

កោះកុង៖ សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ពាម​ក្រសោប គឺ​ជា​កន្លែង​ទេសចរណ៍​ព្រៃ​កោងកាង​ដ៏​ធំ​មួយ​របស់​ខេត្ត កោះកុង ដែលស្ថិតនៅ​ក្នុង​ភូមិ ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក មណ្ឌលសីមា ខេត្ត​កោះកុង។ 

ព្រៃ​កោង​កាង​ដុះ​ចេញ​ពី​ផ្ទៃ​ទឹក​ដ៏​ថ្លា​ឈ្វេង បូករួម​នឹង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ដុះ​ជា​ជួរ​ដូច​គេ​តម្រង់​ បាន​ក្លាយ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ប្រណិត​បំផុត។ ​

​ចំពោះ​ភ្ញៀវ​ដែល​មក​ទស្សនា​នៅ​ទី​នេះ​ត្រូវ​ទិញ​សំបុត្រ សម្រាប់​​ភ្ញៀវ​ជាតិ​តម្លៃ​៣ពាន់រៀល ​ហើយ​ចំពោះ​ភ្ញៀវ​អន្តរជាតិ៥ពាន់​រៀល។

 ក្រៅ​ពី​ដើរ​ទស្សនា​នៅ​តំបន់​​មួយ​ចំនួន នៅ​ទី​នេះ​ក៏​មាន​​ទូក​ជួល​ជិះ ទស្សនា​​ទេសភាព​ព្រៃ សម្រាប់​ឆ្នេរ សត្វ និង ភូមិ​នេសាទ ផង​ដែរ។ 

ចំពោះតម្លៃ​ទូក​​​មាន​​ថ្លៃ​ចាប់​ពី២ម៉ឺនរៀល រហូត ដល់​៧ម៉ឺនរៀល អាស្រ័យ​ទៅ​តាម​ទីកន្លែង​ជិត​ឬ​ឆ្ងាយ

បច្ចុប្បន្ន តំបន់​ព្រៃ​កោងកាង​នៅ​ខេត្ត​កោះកុង​មាន​ប្រមាណ​មួយ​ម៉ឺន​ហិកតារ​ ក្នុង​នោះ​មាន ​ពាម​ក្រសោប, កោះកាពិ, កោះស្រឡៅ,​បឹង​កាឆាង,ខេង​ខូង, ជ្រោយ​ប្រស់,តាតៃ, និង ទូល​គគីរ ជាដើម៕

ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង