ផ្ទុះអាវុធនៅរដ្ឋធានី Bangui អាហ្វ្រិកកណ្តាល រថយន្តរបស់ អ.ស.ប មួយគ្រឿងត្រូវបានដុតបំផ្លាញ និងរបួសនាយសេនាធិការប្រេស៊ីល២នាក់

អាហ្វ្រិក៖ សាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ វេលាម៉ោង១២ៈ៣៥នាទី (ត្រូវនឹងម៉ោង១៦ៈ៣៥នាទីនៅភ្នំពេញ) មានការផ្ទុះអាវុធនៅចំណុចPK-5 ក្នុងរដ្ឋធានី Bangui សាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្នុងហេតុការណ៍នេះ រថយន្តមួយគ្រឿងរបស់ អ.ស.ប ត្រូវបានដុតបំផ្លាញក្នុងចំណុចរង្វង់មូលដែលមានចំងាយ ១គម ពីទីបញ្ជាការធំ MINUSCA រីឯនាយសេនាធិការ២នាក់ របស់ប្រទេសប្រេស៊ីលបានរងរបួស។

ចំណែកនាយទាហានសេនាធិការ សង្កេតការណ៍កម្ពុជាចំនួន៤នាក់ ដែលឈរជើងក្នុងរដ្ឋធានី Bangui មានសុវត្តិភាពទាំងអស់គ្នា។ គ្រប់បុគ្គលិក អ.ស.ប ទាំងអស់មិនអនុញ្ញាតឲ្យធ្វើដំណើរដោយគ្មានការអនុញ្ញាតឡើយ។ (PC2)

អត្ថបទដែលជាប់ទាក់ទង