ចលនាអក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជាបួនចលនា ដែលអ្នកសិក្សាត្រូវស្គាល់ពីបរិបទនៃចលនានីមួយៗក្នងសង្គម…

ចលនាអក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជា៤ផ្នែកគឺ៖
-ព្រហ្មណ៍និយម៖ខ្លឹមសាររឿងបានបង្ហាញពីការបង្ក្រាបនៃសភាវៈល្អ ទៅលើ សភាវៈអាក្រក់។ ការដោះស្រាយគឺដោយប្រើសង្គ្រាមវេទមន្ត មហិទ្ធិរិទ្ធសម្រាប់ដោះស្រាយបញ្ហាទំនាស់។ ឧទា. រឿងរាមកេរ្តិ៍ … ។
-ពុទ្ធនិយម៖ខ្លឹមសាររឿងបានបង្ហាញពីជាតិកំណើតព្រះពោធិសត្វ ការសរជាតិ ឬខ្លឹមសារមួយចំនួនបម្រើទ្រឹស្តី ឬពាក្យទូន្មានរបស់ព្រះពុទ្ធអង្គ។ ការដោះស្រាយទំនាស់គឺប្រើធម៌អហិង្សា ខន្តី ការមិនតបតដោយកម្រោល។
គេចែក​អក្សរសិល្ប៍ពុទ្ធនិយម ជាបី​ទៀត​គឺ​៖ ពុទ្ធនិយមសុទ្ធសាធ មាន​នៅក្នុង​រឿងទសជាតក ដូចជា​៖ សុវណ្ណសាមជាតក ព្រះវេស្សន្តរជាតក ជាដើម​ និង ពុទ្ធនិយមក្លាយ មាន​នៅក្នុង​រឿងបញ្ញាសជាតក ដូចជា រឿងសពសិទ្ធ រឿងក្រុងសុរាម្រិត ហើយនិងពុទ្ធនិយមក្លាយហួសហេតុ ដែលមានរឿងក្នុងនានាជាតកមានទាំងប្រាំរយរឿងជាដើម​។
-អក្សរសិល្ប៍ខេមរនិយម៖រឿងនេះបានបង្ហាញពីបញ្ហានានាច្រើនករណី ដែលកើតមានឡើងនៅក្នុងសង្គមមនុស្ស ដូចជាបញ្ហាស្នេហា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ជីវភាពរស់នៅក្នុងសង្គម។ វិធីដោះស្រាយក្នុងរឿងច្រើនប្រើសមត្ថភាពផ្ទាល់ខ្លួន។ ឧ. រឿងកុលាបប៉ៃលិន រឿងផ្កាស្រពោន … ។
-អក្សរសិល្ប៍បរទេសនិយម៖ខ្លឹមសារនៃរឿងបានបង្ហាញពីបញ្ហាទំនាក់ទំនង រឿងរ៉ាវផ្សេងៗនៅ ប្រទេសដទៃ ឬក៏ជារឿងដែលធ្វើការបកស្រាយ ប្រែមកពីភាសាគេ មកជាភាសាជាតិខ្មែរ នៅរក្សាខ្លឹមសារដដែល។ ការដោះស្រាយរឿងស្របតាមស្ថានភាពពិតៗនៅជាតិសាសន៍នោះ។ ឧទា. រឿងភ្នំក្រហម រឿងកិត្តិយសនិងស្នេហា… ៕
អត្ថបទដែលជាប់ទាក់ទង