ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន និងរោងចក្រចំនួន១០បន្ថែមទៀត

ភ្នំពេញ៖ គិតត្រឹមខែមេសា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន និងរោងចក្រចំនួន១០ ដែលបង្កើតនៅកម្ពុជា ក្រោមទុនវិនិយោគ ១៣០.៣៣លានដុល្លារអាមេរិក ដោយបង្កើតការងារបាន ១១,៩១៥កន្លែង។

ក្រុមហ៊ុន និងរោងចក្រដែលទើបបង្កើតថ្មីទាំង១០រួមមាន៖

១៖ ក្រុមហ៊ុន NEWEST GARMENT (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.២២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២៥កន្លែង។

២៖ ក្រុមហ៊ុន HUA CHENG YI WEN GARMENT CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៣កន្លែង ។

៣៖ ក្រុមហ៊ុន RUN YI (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៧៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៥៨កន្លែង។

៤៖ ក្រុមហ៊ុន YUNNAN SHENGMAO INVESTMENT (CAMBODIA) CO, LTD. គ្រោងសាងសង់មជ្ឃមណ្ឌលពាណិជ្ជកម្ម TRIUMPH ដែលមានទីតាំងស្ថិតនៅ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគ៩៩លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីបានចំនួន ១,១០១កន្លែង។

៥៖ ក្រុមហ៊ុន YILAIFA (CAMBODIA) GARMENT CO.,LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវវេងស្រេង ក្រុមទី៨ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៨៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៤កន្លែង។

៦៖ ក្រុមហ៊ុន MIMASU INDUSTRIES (CAMBODIA) CO.,LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៦០កន្លែង។

៧៖ ក្រុមហ៊ុន WAM FA LEATHER CO., LTD.: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៦៥០កន្លែង។

៨៖ ក្រុមហ៊ុន JIN YUNJIN (CAMBODIA) GARMENT CO.,LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។

៩៖ ក្រុមហ៊ុន HOTA FOOTWEAR CO., LTD.: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៤៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦២៦កន្លែង។

១០៖ ក្រុមហ៊ុន CAMBO H.D.Y.L GARMENT CO.,LTD. :គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង៕

អត្ថបទដែលជាប់ទាក់ទង