ទៅ​កម្សាន្ត​ខេត្តកោះកុង កុំ​ភ្លេច​ព្រៃកោងកាង ពាម​ក្រសោប​

កោះកុង​៖ ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​ខេត្តកោះកុង សូមកុំ​ភ្លេច​ទៅ​ទស្សនា​តំបន់​ព្រៃកោងកាង ពាម​ក្រ​សោម ដែល​ស្ថិត​ក្នុងភូមិ​ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​សូមបញ្ជាក់ថា តំបន់​ព្រៃកោងកាង ពាម​ក្រ​សោម គឺជា​សហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ និង​ជា​កន្លែង​ទេសចរណ៍​ព្រៃកោងកាង​ដ៏​ធំ​មួយ​របស់​ខេត្តកោះកុង មាន​ផ្ទៃ​ប្រមាណ​១​ម៉ឺន​ហិកតា ដែល​ដុះ​ចេញពី​ផ្ទៃ​ទឹក​ដ៏​ថ្លាឈ្វេង រួមទាំង​មាន​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​។​

​ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា សម្រាប់​ភ្ញៀវ​ជាតិ​តម្លៃ​៣​ពាន់​រៀល ភ្ញៀវ​អន្តរជាតិ​៥​ពាន់​រៀល​។ លើសពីនោះ​ក៏មាន​ទូក​ជួល​ជិះ​ដែលមាន​តម្លៃ​ពី​២​ម៉ឺន​រៀល ដល់​៧​ម៉ឺន ដើម្បី​បាន​ទស្សនា​ទេសភាព​ព្រៃកោងកាង ឆ្នេរ សត្វ និង​ភូមិ​នេសាទ​ផងដែរ​។ ក្រៅពី​ពាម​ក្រសោប ភ្ញៀវទេសចរ ក៏​អាច​ទៅលេង​តាម​កោះ រួមមាន​៖ កោះ​កាពិ​, កោះ​ស្រឡៅ​, បឹង​កា​ឆាង​, ខេង​ខូង​, ជ្រោយ​ប្រស់​, តា​តៃ​, និង​ទូល​គគីរ ផងដែរ​៕

​ដោយ​៖ សារ​ម្យ​ (SLH)

អត្ថបទដែលជាប់ទាក់ទង