រឿង គោដឹងគុណម្ចាស់ រឿងនេះជាគតិអប់រំ(បានទឹកផឹកកុំភ្លេចប្រភព បានជ្រកម្លប់កុំភ្លេចអ្នកដាំ) ត្រូវតបស្នងគុណទៅវិញទៅមក…

រឿង គោដឹងគុណម្ចាស់

មានគ្រួសារមួយ លោកមានគោមួយធំ ស្អាត មាឌមាំ កម្លាំងខ្លាំងណាស់តាំងតែពីតូចរហូតដល់ធំ។ គោនោះនឹក ស្រលាញ់ម្ចាស់ណាស់ ក៏នឹកឃើញថា ម្ចាស់ខ្លួនឯងក្រ ត្រូវ ធ្វើម្តេចដើម្បីរកលុយកាកមកឱ្យម្ចាស់វិញ។  គោនោះបាន ទៅនិយាយជាមួយម្ចាស់វិញគោថា លោកម្ចាស់! ខ្ញុំអាណិត លោកម្ចាស់ណាស់ ខ្ញុំចង់ជួយរកលុយឱ្យលោកម្ចាស់ដែរ។ ម្ចាស់គោថា​ មិនបាច់ទេ អ្នកឯងជាគោ កូនឯងបានអីមក ជួយពុកបានទៅ?គោតបទៅវិញថាលោកម្ចាស់អ្ហើយខ្ញុំបានឃើញមេឈ្មួញរទេះនោះ គេមានរទេះប្រាំរយបានជាប់ផុង រទេះ ដឹកទៅមិនរួចទេ ខ្ញុំចង់ជួយទៅដឹក ដើម្បីភ្នាល់ជាមួយ ម្ចាស់ឈ្មួញរទេះនោះនឹងបានយកលុយមកឱ្យលោកម្ចាស់។ ម្ចាស់គោនោះបាននិយាយថា​ ​ទេមិនស្រួលទេដឹងអីវីវរយក លុយទៅឱ្យគេទទេទេដឹង យើងអត់សូវមានលុយផង  គោក៏ និយាយថាអត់ទេលោកម្ចាស់សូមទៅនិយាយជាមួយឈ្មួញ រទេះនោះទៅថាខ្ញុំអាចអូសរទេះទាំងប្រាំរយនោះបានហើយ លោកម្ចាស់ដាក់លុយ ភ្នាល់ជាមួយគាត់ទៅ ចំនួនប្រាំរយ គហបណៈ។ ម្ចាស់គោទៅនិយាយជាមួយម្ចាស់រទេះ ក៏នឹង ព្រមភ្នាល់គ្នានៅក្នុងជំនុំចំណោមមនុស្សរាប់រយនាក់នោះម្ចាស់ គោនឹកឃើញថាចង់បង្ហាញគេថាខ្លួនជាម្ចាស់គោហ្នឹង  ជាមេជាប្រធានធ្វើអីស្តីឱ្យកូនចៅថាម៉េចក៏បាន ពេលនោះក៏ ហៅ គោថា អាគោគៀច អាគោខូច ដឹកទៅ អូសទៅ ដឹក ប៉ុណ្ណឹង ម្តេចដឹកមិនរួច?ស្រាប់តែគោនោះឮម្ចាស់ជេរអស់ ទឹកចិត្ត រលីងអូសលែងមានកម្លាំង អូសលែងរួចក៏ចាញ់។ មកផ្ទះ វិញម្ចាស់គោនោះ ធ្វើមុខស្អុយចាញ់ប្រាក់អស់ទៅ។ ម្ចាស់ គោនិយាយទៅកាន់គោថា អញខាតលុយ ហើយអញ ខ្មាស គេទេទៀតម៉េចគោឯងមិនព្រមអូសអ៊ីចឹង?គោនោះក៏និយាយប្រាប់ទៅម្ចាស់វិញថាឱ! លោកម្ចាស់ ម្តេចក៏លោក ម្ចាស់ មកជេរខ្ញុំនៅកណ្តាលចំណោមមនុស្សទៅវិញ? ខ្ញុំ គោ ក៏ខ្ញុំ ចេះខ្មាសគេដែរណា លោកម្ចាស់កុំជេរខ្ញុំបែបហ្នឹង  ឥឡូវ លោកម្ចាស់ទៅភ្នាល់ជាមួយគេម្តងទៀតទៅតែលោកម្ចាស់ ភ្នាល់ជាមួយគេម្តងនេះ​ សូមលោកម្ចាស់កុំជេរដូចមុន តែ សូមលោកម្ចាស់ គឺដាក់ប្រាក់ភ្នាល់មួយពាន់គហបណៈ។ លោកម្ចាស់ថាទេចាញ់អស់លុយប្រាំរយហើយ ឱ្យឯងដាក់ មួយពាន់ថែមទៀត។គោថាអត់ទេលោកម្ចាស់ទៅ!ទៅ!ទៅ លើកនេះខ្ញុំធានាថានឹងយកឈ្នះអូសរទេះនោះឱ្យបាន។ តែ សូមលោកម្ចាស់កុំជេរខ្ញុំ ក្នុងកណ្តាលចំណោមមនុស្សណា បានលើកទីពីរហ្នឹង ម្ចាស់គោចាប់ផ្តើមប្រើពាក្យសម្តីផ្អែម សរសសើរថា កូនខ្លាំង កូនពូកែ កូនអាចអូសរួច គោឮក៏ អូសរទេះទាំងប្រាំរយនោះ រួចដោយជោគជ័យ បានយក ប្រាក់មួយពាន់នោះមកវិញមក។

រឿងនេះជាគតិអប់រំមួយល្អអ្នកដែលមានឧបការមក លើយើង ដូចម្ចាស់គោនេះ លោកចិញ្ចឹមបីបាច់ថែរក្សាគោ ជាអ្នកមានគុណមកលើគោ។ គោហ្នឹងបានដឹងនូវឧបការ គុណបានធ្វើសេចក្តីល្អ តបស្នង សងគុណមកលើម្ចាស់ខ្លួន វិញ។ ដូចយើងរាល់ថ្ងៃ រស់នៅជាមួយឪពុកម្តាយ អាណា ព្យាបាល ឬធ្វើការជាមួយប្រធានក្រុមហ៊ុន ស្ថាប័នជាដើម យើងសម្តែងការដឹងគុណ ព្រោះយើងជ្រកអាស្រ័យជាមួយ បានសុខក៏ដោយសារទីកន្លែងហ្នឹងដែរ។

ចំណុចទី១ ធ្វើឧបការដល់អ្នកដទៃ

ចំណុចទី២ បានធ្វើការតបស្នងសងគុណដល់អ្នកដែលមានគុណ

ចំណុចទី៣ ត្រូវចេះប្រើពាក្យសម្តីឱ្យបានសមរម្យមិនអាងខ្លួនឯងជាមេគេ ជួលគេឱ្យលុយគេហើយ គិតតែប្រើ ពាក្យសម្តី ត្រគោះ បោះបោក អាម៉ឹង សូម្បីតែគេយកលុយ យើងពិតមែន ប៉ុន្តែគេមិនសប្បាយចិត្តនឹងលុយដែលអ្នក ប្រើពាក្យសម្តីមិនគប្បីនោះទេ ត្បិតថាយើងមានលុយ ក៏គេ មិនធ្វើការដើម្បីយកលុយពីយើងដែរ។

ចំណុចមួយទៀតគឺការលើកទឹកចិត្តការលើក ទឹកចិត្ត នេះជាការសំខាន់ណាស់សម្រាប់មនុស្សរាល់គ្នាដូចទឹកលុយ ដែរ។និយាយសរុបមកវិញ យើងធ្វើគុណដល់គេ អ្នកដែល ទទួលគុណគេ ត្រូវចេះតបស្នង សងគុណគេវិញ ហើយ យើងដែលជាប្រធានគេត្រូវចេះប្រើពាក្យសម្តីឱ្យបាន ពីរោះ ពិសាដើម្បីលើកទឹកចិត្តដល់អ្នកដែលនៅក្រោមបង្គាប់ទើប ការងារមួយនោះបានផលសម្រេចជោគជ័យ។

(ប្រភពឯកសារកត់ត្រាពីការនិទានភិក្ខុ គូ​ សុភាព)

អត្ថបទដែលជាប់ទាក់ទង