អង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ សុំកាអធ្យាស្រ័យពីរដ្ឋ ខណៈពេលបណ្តាញទឹកកំពុងរៀបចំ

ព្រះសីហនុ៖ អង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ មានកិត្តិយស សូមទូលថ្វាយ និងជម្រាបជូន សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអតិថិជនប្រើប្រាស់ទឹកស្អាត របស់អង្គភាពមេតា្ដជ្រាបថា៖ តាមការស្នើសុំរបស់អង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងក្រុងព្រះសីហនុទាំងមូល នាថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ៩:០០ នាទីយប់នេះ។

ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ នឹងធ្វើការដំឡើងប្រព័ន្ធម៉ូទ័រជំរុញទឹកស្អាតពីស្ថានីយ៍ក្បាលឆាយ ដើម្បីបញ្ជូនទឹកមកកាន់អាងស្ដុកទឹកបន្ទាយទាហ៊ាន (ស្ថិតនៅច្រកចូលផ្លូវក្បាលឆាយជាប់នឹងផ្លូវជាតិលេខ ៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ)។

ក្នុងអំឡុងពេលនៃការដំឡើងនេះ ការផ្គត់ផ្គង់ទឹកស្អាតនឹងមានការរអាក់រអួលតាមតំបន់មួយចំនួនដូចជា តំបន់ទំនប់រលក តំបន់កំពង់ផែ តំបន់សេតេ តំបន់ឧតុនិយមជាដើម។

អាស្រ័យហេតុនេះ សូម សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអតិថិជនប្រើប្រាស់ទឹកស្អាតរបស់អង្គភាព មេត្តាជ្រាបជាព័ត៌មាន និងសូមការយោគយល់ដោយក្ដីអនុគ្រោះ។ដោយ តំបន់២ (L.A.M)

អត្ថបទដែលជាប់ទាក់ទង