មិននឹកស្មានថា តារាសម្តែង កញ្ញា សាឡាត់ ស្រីឡាង ទទួលបាននំខួបកំណើតច្រើនដល់ម្លឹងសោះ

សិល្បៈកំសាន្ត ៖ នៅថ្ងៃខួបកំណើត កញ្ញា សាឡាត់ ស្រីឡាង ទទួលបាននំខួបកំណើតយ៉ាង ច្រើនពីសំណាក់មិត្តរួមអាជីបជាមួយគ្នា។ គួរកត់សម្គាល់ផងដែរថា មួយរយៈនេះកញ្ញាហាក់មមារញឹកមែនទែន ជាមួយនឹងការសម្តែងរឿង នឹងថតស្ពតពាណិជ្ជកម្មផ្សេងៗ ទោះបីជារវល់នឹងការងារយ៉ាងណាក៏កញ្ញាានៅតែមានសម្រស់ស្រស់ស្អាតផងដែរ នឹងទទួលបានការគាំទ្រជាច្រើនពីសំណាក់ fan របស់កញ្ញាផងដែរ។ ព្រោះតែភាពរួសរាយរាក់ទាក់ មិនប្រកាន់ មិនឆ្មើងឆ្មៃ នឹងភាពក្រមិចក្រមើមគួរឱ្យស្រលាញ់ របស់កញ្ញា​បានធ្វើឱ្យកញ្ញាមានភាពល្បីល្បាញ​ នឹងមានការគោរពស្រលាញ់យ៉ាងច្រើនពីមិត្តភ្តិ នឹងទស្សនិកជនជាច្រើនទៀតផង។

យ៉ាងណាមិញ នៅថ្ងៃនេះកញ្ញាត្រូវបងស្រីបានមក surprised នំខួបកំណើត ដែលនាងមិនទាន់បានភ្ញាក់ពីគេងផង ពិតជាគួរឱ្យរំភើបជំនួសគាត់មែនទែន។ ដោយ (CSC)

អត្ថបទដែលជាប់ទាក់ទង