យន្តហោះ​ដឹកទំនិញ​របស់​ឆ្មាំ​សន្តិសុខ​ជាតិ​ដែនអាកាស (Puerto Rico Air National) បាន​ធ្លាក់ជិត​ទីក្រុង Savannah

អាមេរិក៖ កាលពី​ថ្ងៃ​ពុធ ម្សិលមិញនេះ យន្តហោះ​ដឹកទំនិញ​របស់​ឆ្មាំ​សន្តិសុខ​ជាតិ​ដែនអាកាស ភូ​អើ​តូ រី​កូ (Puerto Rico Air National) បាន​ធ្លាក់​នៅ​ជិត​ទីក្រុង Savannah រដ្ឋ Georgia សហរដ្ឋអាមេរិក ដោយ​ធ្វើ​ឲ្យ​ខ្ទេចខ្ទី​រាយប៉ាយ​នៅ​លើ​ផ្លូវ​ហាយ​វេ ​និង​ផ្លូវដែក ហើយ​ទំនង​ជា​បាន​សម្លាប់​អ្នកដំណើរ​ទាំង ៩​នាក់​នៅ​លើ​យន្តហោះ​។​

មនុស្ស​យ៉ាងហោចណាស់ ៩​នាក់ត្រូវបាន​គេ​បញ្ជាក់​ថា​បាន​បាត​បង់ជីវិត ក្រុម​មន្ត្រី​និយាយ​ថា អាកាសយាន ហើ​ឃួ​ល C-130J បាន​ធ្លា​ក់​នៅ​ម៉ោងប្រហែល ​១១និង០០នាទីម៉ោង​ក្នុងស្រុក ភ្លាមៗ​បន្ទាប់ពីហោះ​ឡើង​ចេញពី​អាកាស​យានដ្ឋាន Savannah ស្ថិតនៅ​ចម្ងាយប្រមាណ ២៨០ km ភាគ​ខាង​ត្បូង​ទីក្រុង​អាត្លង់តា​។​

​អ្នកនាំពាក្យអង្គភាព​ឆ្មាំ​ជាតិ ភូ​អើ​តូ រី​កូ លោក Paul Dahlen បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅមន្ទីរ​បញ្ច​កោន​ថា​ យន្តហោះដែល​កំពុង​ស្ថិត​នៅ​ក្នុង​បេសកកម្ម​ហ្វឹកហាត់​មួយ​ បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​អា​រី​ហ្សូ​ណា​ហើយ នឹង​ត្រូវ​បញ្ចប់​ការប្រើប្រាស់​ជា​ចាំបាច់ ​បន្ទាប់ពី​ការហោះហើរ​កាលពី​ថ្ងៃ​ពុធ​៕

អត្ថបទដែលជាប់ទាក់ទង