ផ្លូវលេខ ៥០C ដែលបានតភ្ជាប់ពីខេត្តកំពង់ធំនិងខេត្តកំពង់ឆ្នាំងបានធ្វើឱ្យសេដ្ឋកិច្ចតំបន់នោះរីកចម្រើន

កំពង់ធំ៖ ការតភ្ជាប់ផ្លូវលេខ ៥០C ពីខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំ កំពុងបង្កើតនូវមុខរបរបន្ថែមសម្រាប់ប្រជាពលរដ្ឋទាំងពីរខេត្ត ដែលធ្វើប្រជាកសិករសប្បាយចិត្ត និងគាំទ្ររាជរដ្ឋាភិបាលបន្តកាន់ដំណែងតទៅទៀត។
ប្រជាពលរដ្ឋជាច្រើនមិនថា នៅខេត្តកំពង់ធំ ឬខេត្តកំពង់ឆ្នាំង ដែលធ្វើដំណើរ និងប្រកបមុខរបរតាម ផ្លូវលេខ៥០C ដែលបានធ្វើការដ្ឋាន តភ្ជាប់ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ មានការសប្បាយ ចិត្ត និងគាំទ្រចំពោះ ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរពីកម្រឹតជីវភាពនៃការរស់រនៅរបស់ពួកគាត់។ ការបង្កើត ផ្លូវនេះគឺបានធ្វើឲ្យប្រជាពលរដ្ឋ អាចប្រកបមុខបន្ថែម និងងាយស្រួលជាងមុន។ ពីមួយថ្ងៃទៅមួយថ្ងៃគេឃើញ មានការធ្វើដំណើរទៅមកជាប្រចាំ ក្នុងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃ ជាក់ស្តែង នៅក្នុងនោះប្រជាពលរដ្ឋជាច្រើន ដែលរស់ ខេត្តកំពង់ឆ្នាំង ប្រមាណជិត២០០នាក់ មករាវខ្យងនៅតាមបឹងបួរ នៃទឹកដីខេត្តកំពង់ធំ ដែលកាលពីមុនពួកគាត់មិនដែលបានមក ដល់ទីនេះ នោះទេ។ ពលរដ្ឋរូបនេះបានបន្តថា ក្នុងរយៈពេលនៃការតភ្ជាប់ផ្លូវរវាងខេត្តទាំងពីរនេះមកពួកគាត់ងាយស្រួល ក្នុងការលក់ដូរនូវទំនិញដែលគាត់ធ្វើបាន មិនតែប៉ុណ្ណោះការដឹកជញ្ជូននូវកសិផលរបស់ពួកគាត់ បានងាយស្រួលជាងមុនផងដែរ។

កសិករម្នាក់ឈ្មោះ ហួន លា បានលើកឡើងថា! ការបង្កើតផ្លូវនេះ គឺបានធ្វើឱ្យរូបគាត់ និងប្រជាពលរដ្ឋក្នុងភូមិរបស់គាត់ មានមុខរបរបន្ថែម គឺការរាវខ្យងនៅតំបន់នេះ សម្រាប់យកទៅលក់ ដែលអាចជួយទ្រទ្រង់នូវជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បានមួយកម្រឹតដែ! ម្យ៉ាងវិញទៀតនៅទីនេះ មានអ្នកលក់ដូរនូវគ្រឿងភេសជ្ជៈអាចទិញហូបបាន នៅពេលដែលគាត់នឿយហាត់។  ជាមួយគ្នានេះដែរ អាជីវករដែលមកលក់តាម រ៉ឺម៉ក ម៉ូតូ និងតូបតូចៗនៅទីនេះ បានឲ្យដឹងដែរថា កាលពីមុនគាត់មិនធ្លាប់ និងមិនអាចមកលក់ដូរនៅទីនេះបានទេ ព្រោះគ្មានអ្នកឆ្លងកាត់ឡើយ តែក្រោយពីពេលដែលមានការតភ្ជាប់ផ្លូវនេះមក គឺមានអ្នកឆ្លងកាត់ច្រើន ហើយពួកគាត់ ក៏អាចមកលក់ដូរបានសមរម្យដែរ។ដោយCS (CSC)

អត្ថបទដែលជាប់ទាក់ទង