ជនជាតិចិនទៀតហើយ!!! ទិញឡានថ្មី សាកល្បង លេងបង្គោលភ្លើងខ្ទេចមុខទាំងកណ្តាលថ្ងៃត្រង់

ព្រះសីហនុ៖ នាវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង តាមវិថីឯករាជ្យ ក្រុងព្រះសីហនុ ដោយសារមានរថយន្តរបស់ជនជាតិចិនមួយគ្រឿងដែលទើបតែទិញថ្មី បានបើកបុកបង្គោលភ្លើងបង្កការខូចខាតយ៉ាងដំណំ។

យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តនេះជាកម្មសិទ្ឋរបស់ជនជាតិចិន ។ តាមពិតរថយន្តបើកបរពុំលឿននោះទេ ព្រោះម្ចាស់ឡានទើបតែទិញ ហើយបានរៀនបើកក្នុងល្បឿនយឺត តែដោយពុំសូវចេះបើកទើប ជ្រុលចង្កូតទៅបុកបង្គោលនេះតែម្តង។ SS2 (PC2)

អត្ថបទដែលជាប់ទាក់ទង