សេចក្តីជូនដំណឹង ក្រុមសិស្សវិទ្យាល័យបញ្ញាសាស្រ្ត មានការប្រគុំតន្រ្តីសប្បុរសធម៌ខ្នាតកណ្តាលមួយនឹងបង្ហាញខ្លួននៅសាលស្រីឌីម សាលាបញ្ញាសាស្រ្ត កម្មវិធីនេះប្រារព្ធឡើងថ្ងៃ អាទិត្យ ទី០៦ ខែឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង១៣:៣០ រសៀលដល់ម៉ោង១៧ល្ងាច …

សេចក្តីជូនដំណឹង ក្រុមសិស្សវិទ្យាល័យបញ្ញាសាស្រ្ត  មានការប្រគុំតន្រ្តីសប្បុរសធម៌ខ្នាតកណ្តាលមួយនឹងបង្ហាញខ្លួននៅសាលស្រីឌីម សាលាបញ្ញាសាស្រ្ត សាខាខាងត្បូងវិមានឯករាជ្យ កម្មវិធីនេះប្រារព្ធឡើងថ្ងៃ អាទិត្យ ទី០៦ ខែឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង១៣៖៣០ រសៀលដល់ម៉ោង១៧ល្ងាច ។

លោកគ្រូ សីហា ឧត្តម បានផ្ញើសារតាមរយៈហ្វេសប៊ុក លោកបានសរសេរថា៖

ខ្ញុំបាទសូមអំពាវនាវដល់ ប្រិយមិត្ត និង សិស្សគណទាំងអស់ សូមចូលរួមកម្មវិធីមរតក ដែលរៀបចំឡើងដើម្បីប្រមូលថវិកា សាងសង់សាលាអភិរក្សមរតកសិល្បៈបូរាណខ្មែរនាពេលខាងមុខ។ កម្មវិធីនេះផ្ដួចផ្ដើមក្រោមការដឹកនាំរបស់យុវសិស្ស មឿន វីរៈបុត្រ

តម្លៃសំបុត្រ២០,០០០រៀល អាចទំនាក់ទំនងបានលេខទូរសព្ទ ខ្ញុំបាទផ្ទាល់ 017 390 308

ការប្រគុំតន្រ្តីសប្បុរសធម៌ខ្នាតកណ្តាលមួយនឹងបង្ហាញខ្លួនឱ្យសប្បុរសជនគ្រប់រូបបានឃើញ។បើលោកអ្នកចង់ដឹងតម្លៃទិញសំបុត្រមួយ តែ២០០០០៛ តែប៉ុណ្ណោះ នៅពេលនោះយើងបានជួបIDOLក្នុងបេះដូងរបស់យើងហើយ​ ព្រមទាំងរួមចំណែកក្នុងការជួយដល់សិល្បៈយើងថែមទៀតផង។ ម្យ៉ាងទៀតលោកអ្នកជាវចាប់ពី៣សំបុត្រឡើងទៅយើងខ្ញុំនឹងមានការដឹកជញ្ជូនដល់ទីកន្លែងទៀតផង។

ការចូលរួមរបស់អស់លោកអ្នកប្រៀបដូចជាការសាបព្រោះទំនុកបំរុងចំពោះវប្បធម៌សិល្បៈដ៏ធំធេង។ សូមអរគុណ!!! (គិន ធារ៉ា)

អត្ថបទដែលជាប់ទាក់ទង