រឿង នាយព្រានចិញ្ចឹមខ្លាឃ្មុំ នេះជារឿងនិទានមួយដែលដាស់សតិស្មារតីនៃមនុស្សផងទាំងឡាយដែលបានចិញ្ចឹមសត្វតិរិច្ឆានដូចជា ឆ្កែ ឆ្មា ខ្លាឃ្មុំ គោ ក្របី សេះ ជាដើម។ បើអ្នកមិនទាន់ឃើញហេតុភេទអ្វីមួយច្បាស់លាស់ទេ កុំទាន់អាល់កាត់សេចក្តីដូចជា បុរសដែលជាព្រានប្អូន បាញ់ខ្លាឃ្មុំដោយខ្វះការពិចារណា…

រឿង នាយព្រានចិញ្ចឹមខ្លាឃ្មុំ

មានរឿងមួយដំណាលថាមុនពេលពុកស្លាប់លោក បានផ្ញើពាក្យបណ្តាំផ្ញើនឹងកូនពីរនាក់ ថាកូនខ្លាឃ្មុំនេះពុកបានចិញ្ចឹម ទុកមួយក្បាល វាមានគុណ មកលើយើងច្រើនដងណាស់ ក្នុងកាលគ្រាក្រ។ ពុកសូមផ្ញើកូនខ្លាឃ្មុំ ទុកនឹងកូនផង។ ចូរកូនចិញ្ចឹមមើលថែវា តទៅ កុំឱ្យលំបាកនៅពេល ណាកូនចូលទៅក្នុងព្រៃតែម្នាក់ឯង កុំភ្លេចយកវាទៅជាមួយផង។វាអាចការពារអាយុជីវិត ខណៈពេល ដែលមានភ័យបាន ទោះបីវាជាសត្វតិរច្ឆានក៏ពិតមែន តែ ពុកក៏បាន ហ្វឹកហាត់វា ឱ្យវាចេះស្គាល់ទំនៀម ទម្លាប់របស់មនុស្សដែរ តាំងតែពីវានៅតូចម្ល៉េះ។ ខ្លាឃ្មុំមួយនេះ វាអាចដឹងពីចរិយាមនុស្ស បានស្ទើរតែគ្រប់យ៉ាងលើកលែង តែវានិយាយជាមួយយើងមិនកើត។ ខណៈពេលលោកពុក បានផ្តាំផ្ញើជាមួយកូនចៅរបស់គាត់ដូច្នេះហើយ មិនយូរប៉ុន្មាន លោកលាចាកលោកទៅ។

កូនទាំងពីរនាក់ បានប្រតិបត្តិ តាមពាក្យផ្តាំផ្ញើរបស់លោកឪពុក ហើយបាននាំគ្នា ចិញ្ចឹម ខ្លាឃ្មុំនោះ ទុកដូចជាប្អូនពៅបង្កើត ដែលរស់នៅជាមួយគ្នា។ ពេលណាចេញទៅក្រៅផ្ទះក៏បាននាំខ្លាំឃ្មុំទៅជាមួយដែរ ​រៀងរាល់លើក។ គ្រាតមកពេលមួយ ក៏មានចិត្តគិតប្រមាទ ផង ឃើញថាវាជា សត្វតិរច្ឆានមិនអាចចម្រុងចម្រើន ផល ប្រយោ​ជន៍ធំបានទេក៏ឈប់ធ្វើតាមលំនាំពាក្យបណ្តាំលោកឪពុក។ វេលាថ្ងៃមួយនាយព្រានដែលជាបងបានដើរទៅក្នុងព្រៃរកសាច់តាមចរិត របស់ព្រានតាមដែលធ្លាប់ ប្រព្រឹត្ត កន្លងមក។ គ្រាមួយនោះ បានទៅតែម្នាក់ឯងគត់ ដោយមិន បានយកខ្លាឃ្មុំ ជាមិត្តទៅជាមួយនោះទេ ស្រាប់តែដើរទៅ បានជួបសត្វក៏រត់ដេញតាម រហូតដល់តំបន់មួយ ដែលមាន ព្រៃស្ងាត់មួយកន្លែងក៏មានសេចក្តីភ័យខ្លាចចំពោះសត្វកាចសាហាវទើបឈប់សញ្ជឹងគិតដល់ខ្លាឃ្មុំ ដែលធ្លាប់តែមកជាមួយជា មិត្តការពារ ហើយគិតថា បើយកខ្លាឃ្មុំមកជាមួយផងនោះយើងប្រហែលជាមិនព្រួយ បារម្ភនៅក្នុងព្រៃនេះទេ។

ពេលនោះមានខ្លាធំមួយក្បាល វាចេញមកពីគល់ឈើ  សម្តែងអំណាចដើរតាមផ្លូវមើលទៅគួរឱ្យខ្លាចណាស់។ នាយព្រាននោះចាប់ផ្តើមធ្លាក់ទឹកមុខ ទើបអែបខាងក្បែរដើមឈើ មួយដើម។ ត្រៀមដៃកេះកៃកាំភ្លើង បាញ់ខ្លាឱ្យត្រូវចំណុចដ៏សំខាន់ តែខ្លាជាសត្វឆ្លាតពេលនាយព្រានប្រុងលើកកាំភ្លើងបាញ់វាក៏លោតកន្ត្រោងសង្គ្រប់ដោយកម្លាំងក្រោធ ខាំនាយ ព្រានទល់តែក្ស័យជីវិត។

ចំណែកឯខ្លាឃ្មុំ ពេលដែលនាយព្រានចេញទៅព្រៃ ចៃដន្យ វាភ្ញាក់ពីដេក ប្រញាប់ក្រោកឡើង មិនឃើញម្ចាស់របស់វា ក៏ធ្វើកិរិយារសាប់រសល់ រត់ទៅរត់មក ដើរហិតក្លិន រកនៅតាមទីផ្សេងៗ ទាល់តែជួប ដានជើងម្ចាស់របស់វា។

វាក៏ប្រញាប់ហិតក្លិនតាមដានជើងនោះទៅ ដល់កន្លែងខ្លា ស្នាក់នៅ។វាក៏បានឃើញខ្លាកំពុងតែស៊ីសាច់ម្ចាស់វាៗមាន អារម្មណ៍ខូចចិត្ត ហើយក្រោធជាខ្លាំងជាមួយសត្វខ្លានោះ។ ខ្លាឃ្មុំបានស្រែកបញ្ចេញសំឡេងយ៉ាងខ្លាំង បានទៅប្រយុទ្ធ តតាំងជាមួយសត្វខ្លា តែខ្លាមិនអាចតតាំងនឹងកម្លាំងរបស់ វាបាន ព្រោះវាជាសត្វមានក្រចកវែងៗហើយកម្លាំងវាខ្លាំង ពេលខ្លាដួលវាក៏ខាំចំណុចសំខាន់របស់ខ្លាស្លាប់ទៅ។ ពេល ដឹងថាខ្លាស្លាប់ហើយ វាក៏ប្រញាប់មករកម្ចាស់វាៗយកជើង ទាំងសងរបស់វាប្រកងបី ដើម្បីដាស់ម្ចាស់វាឱ្យភ្ញាក់ឡើងតែ ម្ចាស់មិនអាចនឹងក្រោកឡើងបាន ព្រោះមិនមានជីវិតទៀត ទេ។ នៅពេលវាបានឃើញកិរិយាដឹងថា ម្ចាស់របស់វាស្លាប់ ហើយ វាមានអាការសោកសង្រេងចំពោះម្ចាស់វាណាស់ ចរិតតាមប្រភេទសត្វតិរិច្ឆាន វាត្រឡប់ជាខឹងក្រោធជាមួយ ខ្លាម្តងទៀត ក៏រត់ចូលទៅខាំហែកសត្វខ្លានោះ ជាចំណែកតូចជាចំណែកធំៗ ហើយវារត់មកកាន់ទីលំនៅឋានវិញ ដើម្បីសម្តែងអាការឱ្យមនុស្សក្នុងភូមិដឹងហេតុការណ៍។

វេលានោះប្អូនប្រុសនាយព្រានដែលស្លាប់នោះអង្គុយ នៅមុខផ្ទះ បានសម្លឹងមើលមកខ្លាឃ្មុំ រោមវាប្រលាក់ដោយ លោហិតតាមមក តែមិនឃើញបងប្រុសត្រឡប់មកជាមួយ ក៏មានសេចក្តីសង្ស័យនឹកចំឡែកក្នុងចិត្ត ហើយប្រញាប់ ក្រោកឡើងចេញទៅទទួលវា។ពេលនោះ វាក៏ស្រែកថ្ងួញថ្ងរខុសពីធម្មតា ហើយវារត់ចូលទៅខាំជាយសារ៉ុងហើយនិង ភួយកញ្ឆក់ទៅមក ទើបវារត់ទៅខាងក្រោយផ្ទះទើបវារត់ មកមុខផ្ទះវិញ សំឡេងថ្ងូររើបំរាស់ដ៏ជ្រួតជ្រាបផ្សេងៗ តែធ្វើ អាការដូច្នេះជាច្រើនលើកជាច្រើនដង។ ទាល់តែនាយប្អូន នោះគាត់យល់ថាបងរបស់ខ្លួនពិតជាមានហេតុភេទអ្វីកើតឡើងជាក់ជាមិនខានទេ ហើយក៏ប្រញាប់ទៅយកកាំភ្លើងលីដាក់លើស្មាចេញទៅតាមបងប្រុសរបស់ខ្លួននៅក្នុងព្រៃ។​

ចំណែកឯខ្លាឃ្មុំនោះ វាក៏រត់នាំផ្លូវត្រង់ទៅដល់តំបន់ដែលខ្លា  ខាំបងប្រុសរបស់នាយព្រាននោះស្លាប់។ពេលប្អូនប្រុសបាន ឃើញបងប្រុសដេកស្លាប់ នៅហ្នឹងមួយកន្លែង ហើយមាន របួសជាស្លាកស្នាមខ្លាឃ្មុំ ខាំបងប្រុសខ្លួន បណ្តាលឱ្យស្លាប់ យ៉ាងពិតប្រាកដហើយ។ ពេលនោះខ្លាឃ្មុំកំពុងរត់ទីតំបន់ខ្លាស្លាប់ ហើយក៏មកខាំជាយសំពត់ម្ចាស់វា។ ចំណែកម្ចាស់វា ដែលជាប្អូនប្រុសរបស់នាយព្រាននោះ ជាមនុស្សប្រាសចាក សេចក្តីត្រិះរិះពិចារណា រកហេតុផល ដោយមិនបានពិចារ ណាតទៅដោយសេចក្តីអំណាចល្ងង់ខ្លៅគិតខុសថា ខ្លាឃ្មុំ ខាំសម្លាប់បងប្រុសរបស់ខ្លួន ទើបទាញកាំភ្លើង មកបាញ់ចំ ខ្លាឃ្មុំស្លាប់ដួលនៅហ្នឹងមួយកន្លែង ពេលខ្លាឃ្មុំត្រូវគ្រាប់កាំភ្លើងហើយ វាក៏រត់ស្រែកទៅដួលស្លាប់នៅក្បែរសពខ្លាដែរ។

ពេលម្ចាស់វា បានឃើញដានឈាម ក៏ដើរតាមដើម្បីបាញ់វា បន្ថែមទៀត ពេលបានឃើញថាខ្លាឃ្មុំដួលស្លាប់ហើយ ក៏បានឃើញខ្លាដេកស្លាប់ក្បែរខ្លាឃ្មុំនោះដែរ។

ព្រានប្អូននោះ បានដើរចូលទៅមើលក៏ជ្រាបសេចក្តីច្បាស់ លាស់ដឹងខ្លួនថា ខ្លួនមានសេចក្តីដឹងខុសគិតសោកស្តាយ ខ្លា ឃ្មុំជាអណែកក៏មានសេចក្តីខូចចិត្តអាលោះអាល័យសោក សៅជាពនើពេក បានដែលអង្គុយអោបសពខ្លាឃ្មុំស្រែកទ្រហូរយំ ហើយក៏សន្លប់បាត់ស្មារតីនៅទីនោះ។

ខឹងខុស ខឹងខាត!!!

រឿងនាយព្រាហ្មណ៍ចិញ្ចឹមខ្លាឃ្មុំជានិទានដែលនាយ បានប្រៀននិពន្ធក្នុងសម័យរាជ្ជកាលទី៥ដែលបានបោះពុម្ព ក្នុងសៀវភៅវឆិយាន រឿងនិទាននេះបានដាក់ចូលក្នុងទៅ សៀវភៅមួយដែលមានឈ្មោះថា វឆិយាន ជារឿងមួយឱ្យ មានការគិតក្នុងការអានឱ្យបានច្រើនប្រការ ទើបបាននាំនិទានរឿងនេះមកដំណាលជានិទានតាមបែបរឿងព្រេង។

នេះជារឿងនិទានមួយដែលដាស់សតិស្មារតីនៃមនុស្ស ផងទាំងឡាយដែលបានចិញ្ចឹមសត្វតិរិច្ឆានដូចជា ឆ្កែ ឆ្មា ខ្លាឃ្មុំ គោ ក្របី សេះ ជាដើម។ បើអ្នកមិនទាន់ឃើញហេតុ ភេទអ្វីមួយច្បាស់លាស់ទេ កុំទាន់អាល់កាត់សេចក្តីដូចជា បុរសដែលជាព្រានប្អូន បាញ់ខ្លាឃ្មុំដោយខ្វះការពិចារណា គិតខុសមួយភ្លេចបណ្តាលឱ្យស្លាប់ទាំងស្តាយកំហុសរបស់ខ្លួនដែលធ្វើខុសចំពោះសត្វខ្លាឃ្មុំដែលវាបានជួយបងប្រុសខ្លួនកុំអីខ្លាស៊ីសាច់សពបងគ្មានសល់។ នេះជាមេរៀនមួយ សម្រាប់អ្នកសិក្សារាល់គ្នាឱ្យមានការពិចារណារកហេតុផល ជាមុនសិន។ ទោះបីសត្វតិរិច្ឆានខ្លះក៏ស្រលាញ់ម្ចាស់ ការពារ ម្ចាស់ដែល ដូចជាឆ្កែ ឆ្មា គោ ក្របី សេះ ជាដើម។

អ្នកបកប្រែ KTR

សូមអរគុណ!!!

អត្ថបទដែលជាប់ទាក់ទង