មនុស្សស្លាប់យ៉ាង​តិច​១២៥​នាក់ ក្នុង​មហន្តរាយ​ ព្យុះខ្សាច់ វាយប្រហារប្រទេសឥណ្ឌា២ថ្ងៃ​​

ប្រទេស​ឥណ្ឌា​៖ ព្យុះ​ខ្សាច់​ដែល​វាយប្រហារ​ភាគ​ខាងជើង​ឥណ្ឌា​ កាលពី​យប់​ថ្ងៃ​ទី​២​ មក​ទី​៣ ​ឧសភា ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២៥​នាក់​។ ខ្យល់​ដែល​បោកបក់​ក្នុង​ល្បឿន​ដល់​ទៅ​១៣០​គីឡូម៉ែត្រ ​ក្នុង​១​ម៉ោង ​បាន​រាតត្បាត​បោកបក់យ៉ាងគំហកចូលទៅកាន់រដ្ឋ​ UTTAR PRADESH ព្រមទាំង​រដ្ឋ​ RAJASTHAN​ ដែលជារដ្ឋនៅជិតជិតខាង​។ ​ដើមឈើ​ទាំង​ឡាយ​បាន​រ​លំបាក់ ជញ្ជាំង​ផ្ទះ​បាក់ បង្គោល​ភ្លើង​រលំ​អស់។

ព្យុះ​នានា ប្រហាក់​ប​ហែល​គ្នា​នេះ ​កើត​មាន​រៀង​រាល់​ឆ្នាំ​នៅ​ឥណ្ឌា ប៉ុន្តែ​ជា​ទូទៅ​ពុំ​បង្ក​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បែប​នេះ​ឡើយ​។​ ខាង​ផ្នែក​ឧតុនិយម​បាន​ព្រមាន​ថា ​ព្យុះ​ថ្មី​ៗ​អាច​កើត​មាន​រយៈពេល​៤៨​ម៉ោង​ខាង​មុខ​នេះ​។ ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​នេះ​ គឺ​៧៣​នាក់​នៅ​រដ្ឋ​ UTTAR PRADESH ៣៦​នាក់​នៅ​រដ្ឋ ​RAJASTHAN ​និង​២​នាក់​នៅ​រដ្ឋ​​PENDJAB ៕ AhboyZ (CSC)

អត្ថបទដែលជាប់ទាក់ទង