តើការបង្កើតវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជា មានតាំងពីពេលណា? មានក្សត្រអង្គណាខ្លះ?…

ការបង្កើតវិស័យពុទ្ធិកសិក្សា៖

-ក្រោយមកក្នុងរជ្ជកាលទី៨១គ្រប់គ្រងដោយព្រះបាទស៊ីសុវត្ថិទ្រង់បានបង្កើតសាលាបាលីដំបូងនៅអង្គរវត្ត (ព.ស ២៤៥២/គ.ស១៩០៤) ក្រោយមកទ្រង់បានលើកទៅដាក់ នៅក្រុងភ្នំពេញ(ព.ស ២៤៥៨ /គ.ស ១៩១៥) និងព្រះរាជបណ្ណាល័យកម្ពុជា ទ្រង់ក៏បានបង្កើតឱ្យមានផងដែរ (ព.ស ២៤៦៨ /គ.ស១៩២៥) ហើយព្រះអង្គទ្រង់ក៏ជាអ្នកទំនុកបម្រុងដែរ។

-រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់បន្តវេនបាន បង្កើតក្រុមជំនុំព្រះត្រៃបិដក(ព.ស ២៤៧២/គ.ស ១៩២៩) និងបង្កើតពុទ្ធសាសនបណ្ឌិត្យ(ព.ស២៤៧៣/គ.ស១៩៣០) ហើយនិងសាលាបាលីរង(ព.ស ១៤៧៥ /គ.ស ១៩៣២) ។

-រជ្ជកាលព្រះបាទ នរោត្តម សីហនុ ទ្រង់បានជ្រះថ្លា និងព្រះពុទ្ធសាសនា បានបួសជាឧបសម្ប័ទ ជាភិក្ខុរយៈ ពេលបីខែ(ព.ស២៤៩០/ គ.ស១៩៤៧) ហើយទ្រង់បើកឱ្យ មាន សាលាធម្មវិន័យ ដែលជាអាយុជីវិតព្រះពុទ្ធសាសនា ទូទៅគ្រប់វត្ត(ព.ស ២៤៩៣/គ.ស ១៩៥០) និងបង្កើតពុទ្ធិក មហាវិទ្យាល័យព្រះសីហនុរាជ (ព.ស២៤៩៧/គ.ស ១៩៥៤) ដែលទ្រង់ប្រទាន ដីសួនផ្សារចាស់ និងទ្រព្យផ្ទាល់របស់ព្រះ អង្គចំនួន១៦០,០០០រៀល និងសង់មន្ទីរពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជផងដែរ។

-រជ្ជកាលព្រះបាទ សុរាម្រឹត ទ្រង់បានកែប្រែសាលា បាលីជាន់ខ្ពស់ មកជាសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងសាលាបាលីរង ផ្លាស់ទៅជាពុទ្ធិកបឋមសិក្សា និងរៀប ចំកម្មវិធីសិក្សាបង្រៀនថ្មី សម្រាប់សាលាទាំងពីរផងដែរ ( ព.ស ២៤៩៨/គ.ស ១៩៥៥)។នៅក្នុងរជ្ជកាលនេះផងដែរ ព្រះត្រៃបិដកបានបកប្រែជាភាសាខ្មែររួចរាល់ ពួកបរទេស មួយចំនួន ដូចជា ភូមា ឥណ្ឌា បានខ្ចីយក ទៅធ្វើជាគំរូ ដែលជាហេតុធ្វើឱ្យព្រះត្រៃបិដកខ្មែរ មានភាពល្បីល្បាញ ចាប់តាំងពីពេលនោះមក តែគួរឱ្យសោកស្តាយ ដែលស្លាប់ បាត់បង់អ្នកប្រាជ្ញជាច្រើនដោយសារតែប្រឹងប្រែងប្រែព្រះត្រៃបិដកមួយនេះ។

ស្រាវជ្រាវសង្ខេបដោយ  គិន ធារ៉ា

ប្រភពឯកសារ៖ ប្រវត្តិព្រះពុទ្ធសាសសនា 

រៀបរៀងដោយលោក សម ញាណ ឆ្នាំ១៩៥៧

អត្ថបទដែលជាប់ទាក់ទង