លោក វង្ស ភ័ក្រ្ដ មេឃុំអន្លង់វែង និងក្រុមការងារ ចូលរួមថវិកាផ្ទាល់ខ្លួនជួសជុលផ្លូវលំ០១ខ្សែ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរក្នុងខែវស្សា

ឧត្តរមានជ័យ៖ ផ្លូវលំប្រវែង៧៥០ម៉ែត ស្ថិតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានជួសជុលឡើងវិញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ដោយ លោក វង្ស ភ័ក្រ្ដ មេឃុំអន្លង់វែង និងក្រុមការងារសាលាឃុំ បានចំណាយថវិការផ្ទល់ខ្លួន បូករួមនិងថវិកាបរិភាគរបស់មេភូមិរំចេកខាងលិចនិងប្រជាពលរដ្ឋក្នុងភូមិ។

លោកវង្ស ភ័ក្រ្ដ មេឃុំ អន្លង់វែង បានឱ្យដឹងថា យោងទៅលើតម្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ជាងមួយរយគ្រួសារ ដែលរស់នៅក្នុងភូមិរំចេកខាងលិច ដែលមានផលវិបាកក្នុងការធ្វើដំណើរ ចេញចូលនៅរដូវវស្សាខាងមុខនេះ លោកបានមូលមតិគ្នាជាមួយក្រុមការងារនិងមេភូមិ បានចំណាយថវិកាផ្ទល់ខ្លួន ចំនួន១,៧០០,០០០រៀល(មួយលានចិតសិបម៉ឺនរៀល) បូករួមនិងប្រាក់បរិភោគ មេភូមិនិងពលរដ្ឋ ដើម្បីជួសជុលផ្លូវលំបណ្ដោះអាសន្នសម្រាប់ប្រើក្នុងរដូវវស្សារខាងមុខនេះ ពីព្រោះផ្លូវនេះមានប្រវែង៣គីឡូម៉ែត្រ ដែលជាគំរោងមូលិធិឃុំបានមកដល់ហើយៗនិងមានដំណើការសាងសង់នៅខែ១២ខាងមុខនេះ។

លោក យ៉េ អ៊ុន មេភូមិរំចេក (លិច) បានលើកឡើងថា៖ ជារៀងរាល់ឆ្នាំនារដូវរស្សារ ផ្លូវចូលភូមិ របស់គាត់មានការលំបាកខ្លាំងណាស់ ទើបលោក បានស្នើសុំឱ្យមានការជួយជ្រោមជ្រែង ពីលោកមេឃុំ រួមទាំងប្រជាពលរដ្ឋ ដើម្បីឱ្យ ផ្លូវមួយខ្សែនេះ បានស្រួលក្នុងការធ្វើដំណើរចេញចូល និងបានស្រួលក្នុងការដឹកជញ្ជូនកសិផលមកកាន់ទីផ្សារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង