លោកឧត្ដមសេនីយ៍ត្រី ពៅ លន់ បាននាំយកថវិកា សមាគមមិត្តនគរបាលជាតិ ចំនួន ៦.០០០.០០០៛ ប្រគល់ជូនក្រុមគ្រួសារសព អតីតមន្ត្រីនគរបាល

តាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ត្រី ពៅ លន់ ស្នងការរងទទួលគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានមូលដ្ឋានសមាគមន៍មិត្តនគរបាលជាតិ បាននាំយកថវិកាសមាគមិត្តនគរបាលជាតិ ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) ប្រគល់ជូនក្រុមគ្រួសារសពលោកពៀង កន អតីតៈមន្ត្រីនគរបាលចូលនិវត្តន៍ ដែលបានទទួលមរណៈភាព កាលពីថ្ងៃច័ន្ទ ១រោច ខែពសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ។

 

អត្ថបទដែលជាប់ទាក់ទង