នៅក្រោយវត្តសុភាឃួន មានអាត្រាក់រុញដី បានរុញចំគ្រាបប់ផ្ទុះប្រហែលជាគ្រាប់បែកឬគ្រាប់មីន បានផ្ទុះប៉ើង​រថយន្តដូចបាល់​ បណ្តាលឱ្យតៃកុងរថយន្តរងរបួសធ្ងន់…

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២០១៨ នៅវេលាម៉ោង៨:៥០នាទព្រឹក មានករណីនៅក្រោយវត្តសុភាឃួនមានអាត្រាក់រុញដី បានរុញចំគ្រាបប់ផ្ទុះប្រហែលជាគ្រាប់បែកឬគ្រាប់មីន បានផ្ទុះប៉ើង​រថយន្តដូចបាល់​ បណ្តាលឱ្យតៃកុងរថយន្តរងរបួសធ្ងន់…។

ករណីកើតហេតុនេះស្ថិតនៅក្រោយវត្តសុភាឃួន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះរងរបួសបាក់ជើង ត្រូវបានក្រុមសង្គ្រោះបន្ទាន់៧១១បានបញ្ជូនទៅព្យាបាលហើយ។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មានប្រជាពលរដ្ឋមកមើលនៅកន្លែងកើតហេតុតែម្តង។ មន្ត្រីនគរបាលជំនាញ បានចុះមកវាស់វែងនិងធ្វើកោសល្យវិច្ច័យ។

 

អត្ថបទដែលជាប់ទាក់ទង