ដូចម្តេចដែលហៅថា ​បណ្ឌិត​រដ្ឋ? ​មានន័យ​ដូចម្តេច​? នរណា​ជា​អ្នកបង្កើត​?

ការសិក្សានៅក្នុង​ប្រទេស​កម្ពុជា ចំណេះដឹងដែលទទួលបាន​​ខ្ពស់​ជាងគេ គឺ​កម្រិតថ្នាក់បណ្ឌិត តែ​នាពេលបច្ចុប្បន្ននេះមានសញ្ញាបត្រ​​ បណ្ឌិត​រដ្ឋ ​។ តើ​ការសិក្សារ​កម្រិតណា​ទៅ​ទើប​អាច​ហៅថា​«​បណ្ឌិត​រដ្ឋ​»​បាន​? តើ បណ្ឌិត​រដ្ឋ ខុសពី បណ្ឌិត​ធម្មតា ​យ៉ាងដូចម្តេច​ដែរ?

បើយោងទៅតាមវចនានុក្រម ជួន ណាត យើងអាចយកពាក្យទាំងពីរមកធ្វើការបកស្រាយដោយឡែកពីគ្នាដូចជា ពាក្យ បណ្ឌិត និង ពាក្យ រដ្ឋ

-បណ្ឌិត  (ន. ) [ប័ន-ឌិត ឬ បន់-ឌិត ] បា.បា. ) ជន​អ្នក​មាន​ប្រាជ្ញា​ឈ្មោះ បណ្ឌា, ជន​អ្នក​ប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ១០ ប្រការ, ឬ​ដោយ​ពិស្ដារ, កាន់​សុចរិត ៤០ ប្រការ​ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​ជានិច្ច; អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​សុចរិត​យុត្តិធម៌ (ព. ពុ.) ។ ព. ផ្ទ. ពាល ។ ពាក្យ​សាធារណៈ​ថា អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ, អ្នក​ឈ្លាសវៃ, អ្នក​ប្រាជ្ញ ។ តាម​ទម្លាប់​ខ្មែរ​ក្នុង​សម័យ​បុរាណ​ដែល​គេ​គោរព​ព្រះ​ពុទ្ធ​សាសនា​ណាស់, សូម្បី​គ្រហស្ថ​កំលោះ​ដែល​ទើប​សឹក​ចាក​ផ្នួស​ថ្មី​ៗ គេ​ក៏​ហៅ​អ្នក​នោះ​ថា បណ្ឌិត ដែរ, ហៅ​ក្លាយ​មក​ថា បន្ទិត, ហៅ​ក្លាយ​ឃ្លាត​មក​ថា អន្ទិត ព្រោះ​គេ​យល់​ថា អ្នក​នោះ​បាន​បួស មាន​ការ​ចេះ​ដឹង មាន​ចរិយា​មារយាទ​ត្រឹមត្រូវ…។ ពាក្យ​សន្មត​ប្រើ​តាម​សម័យ​និយម, ហៅ​អ្នក​មាន​វិជ្ជា​ថ្នាក់​ខ្ពស់​ដែល​មាន​សញ្ញាបត្រ ដុកតូរ៉ាត៍  ថា បណ្ឌិត ដុកទ័រតាម​ឈ្មោះ​នៃ​វិទ្យា​សាស្ត្រ​នោះ​ៗ ដូច​ជា វេជ្ជ​បណ្ឌិត, បណ្ឌិត​ខាង​ច្បាប់, បណ្ឌិត​ខាង​វិទ្យា​សាស្ត្រ…, បណ្ឌិត​ខាង​អក្សរ​សាស្ត្រ ជាដើម…។

-រដ្ឋ ( ន. ) [រ័ត, បើ​ប្រើ​ជា​បទ​សមាស​រៀង​ជា​ខាង​ដើម​សព្ទ​ឯ​ទៀត អ. ថ. រ័ត-ឋៈ] ( បា., សំ. ) (រាឞ្រ្ត) ដែន, ប្រទេស; អ្នក​នៅ​ក្នុង​ដែន, រាស្រ្ត, ប្រជា​ជន ។
– រដ្ឋ​កម្ម, រដ្ឋ​ការ, រដ្ឋ​កិច្ច ឬ – រដ្ឋ​ក្រឹត្យ ការ​ឬ​កិច្ច​សម្រាប់​ដែន​ឬ​សម្រាប់​ប្រទេស, កិច្ច​ការ​របស់​រាស្រ្ត ។
– រដ្ឋ​ធម្មនុញ្ញ ឬ – រដ្ឋ​ធម្មនូញ្ញ ច្បាប់​បញ្ញត្ត​សម្រាប់​ប្រទេស​នីមួយ​ៗ, ច្បាប់​ទុក​ជា​គោល​ចារឹក​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​នីមួយ​ៗ ដែល​សភា​បាន​បញ្ញត្ត​តែង​តាំង​ឡើង ។
– រដ្ឋ​ធានី ទី​ក្រុង​ធំ​របស់​ប្រទេស​នីមួយ​ៗ ជា​ទី​តាំង​នៃ​រដ្ឋាភិបាល​ឬ​ជា​ទី​នៅ​នៃ​ប្រមុខ​របស់​ប្រទេស ។
– រដ្ឋ​នាយក ឬ – រដ្ឋាធិបតី, រដ្ឋាភិបាល អ្នក​ត្រួតត្រា​ដែន, អ្នក​គ្រប់គ្រង​រក្សា​ប្រទេស (តំណាង​ក្សត្រិយ៍​ទ្រង់​រាជ្យ); ព្រះ​រាជា ។
– រដ្ឋ​បាល អ្នក​រក្សា​ដែន​ឬ​ប្រទេស; ក្រសួង​រាជការ​កាន់​កាប់​កិច្ច​ការ​ក្នុង​ប្រទេស ជា​គូ​គ្នា​នឹង​តុលាការ : មន្ត្រី​ខាង​រដ្ឋ​បាល, ក្របខ័ណ្ឌ​ខាង​រដ្ឋបាល ។
– រដ្ឋ​បាលន៍ ការ​រក្សា​ដែន​ឬ​ប្រទេស ។
– រដ្ឋ​បុរស បុរស​អ្នក​ទំនុក​បម្រុង​ប្រទេស, បុរស​អ្នក​មាន​ចំណេះ​ចេះ​រក្សា​ប្រទេស ។
– រដ្ឋប្បវេណី (រ័ត-ឋ័ប-ប៉ៈវេនី) បវេណី​សម្រាប់​ដែន; ឈ្មោះ​ច្បាប់​បញ្ញត្ត​អំពី​ដំណើរ​កិច្ច​ការ​និង​សណ្ដាប់ធ្នាប់​របៀប​របប​ផ្សេង​ៗ​តាម​បវេណី​របស់​ប្រជា​ជន​ក្នុង​ប្រទេស​ដែល​នៅ​ក្នុង​ឱវាទ​នៃ​រាជ​បញ្ញត្តិ ។
-[…]

កាលកន្លងមកធ្លាប់តែលឺថា សញ្ញាបត្រ​បរិញ្ញាបត្ររ​ង បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត​។ ប៉ុន្តែ​ក្រោយ​មកនេះ ស្រាប់តែ​កូន​ខ្មែរ​មួយចំនួន​ក៏​ទទួលបាន​ងារ​ថា​«​បណ្ឌិត​រដ្ឋ​»​។ ​អ្នកសិក្សាស្រាវជ្រាវ​អក្ស​សាស្ត្រ​មួយចំនួន​ លោកបាន​ពន្យល់ថា៖ កម្រិតនៃការសិក្សារ​នេះ​ត្រូវបាន​គេ​បង្កើត និង​​ប្រើប្រាស់​នៅក្នុង​ប្រទេស​បារាំង​មុនគេ ក្រោយមក​​រុស្ស៊ី​ក៏​យកទៅ​ប្រើប្រាស់​បន្ត​។ តែ​នៅ​ឆ្នាំ​១៩៩៧ ឬ​១៩៩៨ ​បារាំង​ឈប់​ប្រើប្រាស់​ងារ​នេះ​។ មូលហេតុ​នៃ​ការឈប់​ប្រើប្រាស់ បារាំង​ក៏មិន​បាន​​ពន្យល់​ឱ្យ​ដឹង​ដែរ​។
​តែបើ​យោងតាម​អ្នកស្រាវជ្រាវ​អក្ស​សាស្ត្រ​ដដែល កម្រិតនៃសិក្សា​«​បណ្ឌិត​រដ្ឋ​»​ត្រូវបាន​គេ​ប្រគល់ឱ្យ ​ដរាបណា​បុគ្គល​នោះ បញ្ចប់​សញ្ញាបត្រ​បណ្ឌិត​មួយរួចមកហើយ ​បន្ត​បង្រៀន និង​ដឹកនាំ​សរសេរ​និក្ខេបបទ​បណ្ឌិត​បន្ត​យ៉ាងហោចណាស់​ជាង​១០​ទៀត ទើប​បុគ្គល​បណ្ឌិត​នោះ អាច​ក្លាយទៅជា​«​បណ្ឌិត​រដ្ឋ​»​បាន​។
សូមបញ្ជាក់ផងដែរថា៖ បុគ្គល​បណ្ឌិត​នោះ ត្រូវ​បង្រៀន និង​ដឹកនាំ​សរសេរ​និក្ខេបបទ​បណ្ឌិត​យ៉ាងហោច​១០​ឆ្នាំ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ​នៅក្នុង​ប្រទេស​កម្ពុជាយើង មាន​«​បណ្ឌិត​រដ្ឋ​»​មួយចំនួនផង​ដែរ​៕ ថ្មីថ្មី

 

អត្ថបទដែលជាប់ទាក់ទង