មេដឹកនាំប្រទេកកូរ៉េខាងជើង​លើក​ឡើង​ថា ​ការ​សន្យា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​មិន​មែន​ដោយសារ​ទណ្ឌកម្ម​ដឹកនាំ​ដោយ​អាមេរិក​ឡើយ​

កូរ៉េខាងជើង​៖កូរ៉េខាងជើង​លើកឡើង​កាលពី​ថ្ងៃអាទិត្យ​ថា បំណង​របស់​ខ្លួន​ក្នុង​ការ​រំសាយ​អាវុធនុយក្លេអ៊ែរ ដែល​បាន​បង្ហាញនៅ​ឯ​កិច្ចប្រជុំ​កំពូលអន្តរ​កូរ៉េ​ជា​ប្រវត្តិសាស្ត្រ មិនមែន​ដោយសារ​តែទណ្ឌកម្ម​ និង​សម្ពាធ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នោះ​ឡើយ ដោយ​ព្រមាន​ថា សហរដ្ឋអាមេរិកមិន​ត្រូវ​បំភ័ន្ត​ចំពោះ​សាធារណមតិ​ឡើយ។

កូរ៉េខាងជើង​ដ៏​ឯកា​នេះត្រូវ​បាន​រងទណ្ឌកម្ម​ របស់​អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក​ជា​ប​ន្ត​បន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្នុង​គោលបំណង​ដើម្បីទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​ និងមី​ស៊ី​ល​របស់​ខ្លួន​។ អំឡុង​ដំណើរ​ទស្សនកិច្ចរបស់​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ​វ៉ាង​យី ទៅកាន់កូរ៉េ​ខាងជើង លោក​ គីម ជុង​អ៊ុន បាន​ប្រាប់​លោក វ៉ាង​យី ថា កូរ៉េខាងជើង​មាន​ចេតនា​រំសាយអាវុធនុយក្លេអ៊ែរ​ដោយ​ខ្លួនឯង។ មេដឹកនាំ​កូរ៉េខាងជើង​លោក​ គីម ​ជុង​អ៊ុន ​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ មូ​ន ចេ​អ៊ី​ន បាន​សន្យា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុងនៅ​ឧប​ទ្វីប​កូរ៉េ ក្នុង​ជំនួប​កំពូលអន្តរ​កូរ៉េជា​លើកដំបូង​ក្នុង​រយៈ​ពេល​ជាង​ ១ទសវត្សរ៍​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា​។

ប៉ុន្តែសេចក្ដីប្រកាស​នោះ​ពុំរាប់បញ្ចូលវិធា​ន​ការ​ជាក់លាក់​នានា ​ក្នុង​ការ​ឈាន​ឆ្ពោះទៅ​រក​គោលដៅ​នៃ​ការរំសាយអាវុធ​នុយក្លេអ៊ែរ​នោះ​ទេ​។ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​កូរ៉េខាងជើងនិយាយ​ថា ទីក្រុង Washington កំពុង​បំភ័ន្ត​សាធារណមតិដោយ​អះ​អាង​ថា ​ការសន្យា​រំសាយអាវុធ​នុយក្លេអ៊ែររបស់កូរ៉េខាងជើង​ ដោយសារ​លទ្ធផល​នៃ​ទណ្ឌកម្ម​ និង​សម្ពាធ​ផ្សេងៗ​របស់​ខ្លួន​៕

អត្ថបទដែលជាប់ទាក់ទង