តើអក្សរសាស្ត្រ និងអក្សរសិល្ប៍ មានលក្ខណៈខុសគ្នាយ៉ាងណា?

អក្សរសាស្រ្ត៖សម្តៅលើកម្រងវិជ្ជា ក្បួនគម្ពីរ ឬការសិក្សាអំពីអ្វី ដែលអធិប្បាយផ្សាយឡើងដោយអក្សរ ដូចជា ប្រវត្តិសាស្រ្ត ភូមិវិទ្យា ប្រវត្តិវិទ្យា ​សង្គមវិទ្យា ទស្សនវិជ្ជា ភាសា វេយ្យាករណ៍ រឿងកម្សាន្ត…។

អក្សរសិល្ប៍៖ ជាអត្ថបទទាំងឡាយណា ដែលអ្នកនិពន្ធ សរសេរ ហើយលើកយកបញ្ហាមនុស្សគ្រប់បែបយ៉ាង មកចោទនិងដោះស្រាយ ផ្សាយតាមរយៈសិល្ប៍វិធី ដែលសមស្របទៅតាមផលប្រយោជន៍ ឋានៈ វត្ថុបំណងណាមួយរបស់សង្គមជាដរាប។

ដូចនេះយើងឃើញថា អក្សរជាផ្នែកមួយនៃអក្សរសាស្រ្ត ព្រោះវាក៏ជាកម្រងវិជ្ជាដែលសិក្សាអំពីសង្គមតាមរយៈអក្សរដែរ។

ប្រភព៖ សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – cambodia literati association

អត្ថបទដែលជាប់ទាក់ទង