តើការសិក្សាអក្សរសិល្ប៍ គេសិក្សាអំពីអ្វី? ដើម្បីអ្វី? ចូរបង្ហាញតាមរយៈរឿងណាមួយដែលលោកអ្នកចេះចាំ។

តើការសិក្សាអក្សរសិល្ប៍ គេសិក្សាអំពីអ្វី? ដើម្បីអ្វី? ចូរបង្ហាញតាមរយៈរឿងណាមួយដែលលោកអ្នកចេះចាំ។

ការសិក្សាអក្សរសិល្ប៍ គឺគេសិក្សាអំពីមនុស្ស ដើម្បីមនុស្ស។

ការសិក្សាអំពីមនុស្ស មានន័យថា សិក្សាពីបញ្ហារបស់មនុស្ស ដែលបញ្ហាទាំងនោះមាន៖

  • បញ្ហាស្នេហាដូចជារឿងសូផាត ទុំទាវ ផ្កាស្រពោន កុលាបប៉ៃលិន
  • បញ្ហាជំនឿ ប្រពៃណី ទំនៀមទម្លាប់ ដូចជារឿង ឪពុកក្មេករើស កូនប្រសា ចៅផ្កាប់ត្រឡោក ភ្នំប្រុសភ្នំស្រី
  • បញ្ហាសិទ្ធិសេរីភាព អធិតេយ្យភាព ដូចជារឿងកូលីកំណែន រឿង ភូមិតិរច្ឆាន ព្រះអាទិត្យថ្មីរះលើដែនដីចាស់
  • បញ្ហាអយុត្តិធម៌ក្នុងសង្គម ដូចជារឿងបុរសពីរនាក់នៅផ្ទះជិតគ្នា ថៅកែចិត្តចោរ
  • បញ្ហាអសីលធម៌ក្នុងការរស់នៅដូចជារឿងល្បើកជុចនិងត្រី ច្បាប់ ផ្សេងៗជាដើម។

ដើម្បីមនុស្ស មានន័យថា ដើម្បីអប់រំមនុស្ស ការអប់រំមនុស្សនៅ ក្នុងស្នាដៃអក្សរសិល្ប៍ កើតឡើងតាមរយៈតួអង្គគំរូ ឬតាមដំណើររឿង។ ការបង្ហាញក្នុងស្នាដៃអក្សរសិល្ប៍ ធ្វើឱ្យយើងត្រាប់តាម ការធ្វើអំពើល្អ ឬ អាក្រក់ ឱ្យធ្វើតាមឬវៀរចាក។

ការអប់រំក្នុងស្នាដៃអក្សរសិល្ប៍នេះ ក៏អាចស្តែងឡើងតាមទម្រង់នៃ គោលនិយមក្នុងស្នាដៃនីមួយៗដូចជា៖

  • អក្សរសិល្ប៍បែបព្រាហ្មណ៍និយម អប់រំយើងឱ្យប្រកាន់ពាក្យសច្ច ឱ្យជឿលើអាទិទេពទាំងបី
  • អក្សរសិល្ប៍បែបពុទ្ធនិយម អប់រំយើងឱ្យចេះស្រលាញ់សន្តិភាព ខន្តី អហិង្សា សាមគ្គីភាព ឱ្យជឿជាក់លើខ្លួនឯង ឱ្យវៀរចាកអំពើ អាក្រក់គ្រប់បែបយ៉ាង
  • អក្សរសិល្ប៍បែបខេមរនិយម អប់រំយើងឱ្យមានគំនិតស្នេហាជាតិ ឱ្យស្រលាញ់ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន ឱ្យមានសេចក្តីក្លាហាន ឱ្យមានការជឿជាក់លើខ្លួនឯង
  • ស្នាដៃច្បាប់​ ឧបទ្ទេសទាំងឡាយ អប់រំមនុស្សឱ្យមានសីលធម៌ល្អ គុណធម៌ល្អ ចរិយាធម៌ល្អ ប្រពៃណីប្រកាន់ភ្ជាប់។
អត្ថបទដែលជាប់ទាក់ទង