រយៈពេល៤ខែដំបូងឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួនជិត២០ម៉ឺនតោន ធ្លាក់ចុះ៧ភាគរយ

សេដ្ឋកិច្ច៖ គិតចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារជាង៥០ប្រទេស នៅលើពិភពលោកបានចំនួន១៩៧,៣៥៤តោន ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានចំនួន២១២,៣៩៤តោន។ រយៈពេល៤ខែកន្លងមកនេះ ប្រទេសចិននៅតែនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ចំនួនជាង៥ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង២.៦ម៉ឺនតោន និងប្រទេសប៉ូឡូញ១.១ម៉ឺនតោន។ ហើយ កាលពីឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបានជាង៦៣ម៉ឺនតោន៕(CSC)

អត្ថបទដែលជាប់ទាក់ទង