ក្រសួងសុខាភិបាល ឱ្យសាធារណជនតាមដាន ការវិវត្តថ្មីៗអំពីបញ្ហាសុខភាព លើគេហទំព័រមួយ ក្រោយផ្ទុះករណីពុលជាបន្តបន្ទាប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីណែនាំមួយ ឱ្យសាធារណជនទូទាំងប្រទេស តាមដានព័ត៌មាន នៃការវិវត្តថ្មីៗ ពាក់ព័ន្ធបញ្ហាសុខភាព លើគេហទំព័រមួយរបស់ខ្លួន ក្រោយផ្ទុះករណីពុលទឹក និងស្រាស ជាបន្តបន្ទាប់។ គេហទំព័រនោះគឺ www.cdcmoh.gov.kh ។

នៅក្នុងសេចក្តីណែនាំនេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមកថ្មីៗនេះ មានហេតុការណ៍ពុលទឹក ពុលស្រាស ដែលមានជាតិមេតាណុលខ្ពស់ ដោយសារការផលិតមិនមានបច្ចេកទេសត្រឹមត្រូវ និងទឹកព្រែកទេ និងអូរគគី ដែលមានកំហាប់ជាតិគីមីខ្ពស់ ដែលបណ្តាលមកពីការបាញ់ថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត បានកើតឡើងនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ និងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ៕

សម្រាប់ព័ត៌មានលំអិតសូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង