លោក​ Trump​ ស្វះ​ស្វែងរក​សន្និសីទ​កំពូល​ដ៏​មាន​ន័យ​បំផុត​មួយ​ ជាមួយ​កូរ៉េ​ខាងជើង​ នៅ​ប្រទេស​សិង្ហ​បុរី​

កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ប្រធានាធិបតី​អា​មេ​រិ​ក​ Donald​ Trump​ បាន​និយាយ​​ថា​ លោក​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​មាន​ន័យ​បំផុត​ ក្នុង​ការ​កាត់​បន្ថយ​ម​ហិ​ច្ឆិ​តា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ ដោយ​កិច្ចប្រជុំ​កំពូល​មួយ​ នៅ​ប្រទេស​សិង្ហ​បុរី​ នា​ខែ​ក្រោយ​នេះ​ បន្ទាប់​ពី​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​សម្រួល​ផ្លូវ​ឈាន​ទៅ​រក​កិច្ចចរចា​នានា​ ដោយ​ការ​ដោះ​លែង​អ្នកទោស​អា​មេ​រិ​ក​ទាំង​បី​នាក់​ ។​

កាលបរិច្ឆេទ​ និង​ទីកន្លែង​នៃ​កិច្ចប្រជុំ​លើក​ដំបូង​នេះ​ រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​ ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នោះ​ ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​ Trump​ តាម​បណ្ដាញ​ Twitter​ ។​

លោក​ Trump​ បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​ Twitter​ ថា​ កិច្ចប្រជុំ​ដែល​មានការ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ រវាង​លោក​ Kim​ Jong​ Un​ ជាមួយនឹង​រូប​ខ្ញុំ​ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ នៅ​ថ្ងៃ​ទី​១២​ ខែមិថុនា​ខាង​មុខ​នេះ​ ។​ ពួក​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ជំនួប​នេះ​ ក្លាយជា​​ឱកាស​ដ៏​ពិសេស​បំផុត​ សម្រាប់​សន្តិភាព​ពិភពលោក​ ៕

 

អត្ថបទដែលជាប់ទាក់ទង