លោកជំទាវ មិថុនា ភូថង បង្កើតកម្មវិធីផ្ទះស្នាក់ សម្រាប់ភ្ញៀវទេសចរណ៍ មកកម្សាន្តនៅកោះកុង

កោះកុង៖ យោងតាម facebook pag របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអោយដឹងថា ដោយមើលឃើញពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តកោះកុងកាន់តែច្រើនឡើងៗ។

ដើម្បីឆ្លើយតបនឹងតម្រូវការនេះ រដ្ឋបាលខេត្តកោះកុង សហការជាមួយ ស.ស.យ.ក កោះកុង និងសហគមន៍ទេសចរណ៍ពាមក្រសោប បានរៀបចំកម្មវិធីផ្ទះស្នាក់ (Homestay) ដែលមានតម្លៃសមរម្យ ជាមួយនឹងទេសភាពធម្មជាតិ (ព្រៃកោងកាង) សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ នៅតំបន់សហគមន៍ទេសចរណ៍ពាមក្រសោប​ ស្រុកមណ្ឌលសីមា។

ហេតុដូចនេះ ប្រសិនបើបងប្អូនអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង និងត្រូវការបន្ទប់សម្រាកបែបសហគមន៍ សូមទំនាក់ទំនងទូរសព្ទ័លេខ 015 952 917 និង​ 016 307 469៕

ដោយ៖ ណារម្យ

អត្ថបទដែលជាប់ទាក់ទង