ឯកឧត្ដម សៅ សុខា ចុះសួរសុខទុក្ខកីឡាករជម្រើសជាតិ U18 ទៀត គីមហេង

ភ្នំពេញ៖ ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីយប់មិញនេះបានចុះទៅពិនិត្យមើលផ្ទាល់និងសួរសុខទុក្ខកីឡាករបាល់ទាត់ជាតិបាទីក៏ដូចជាក្រុមយុវជនជម្រើសជាតិ U18 ទៀត គីមហេង ដែលបានរងរបួសដៃឆ្វេងក្នុងពេលប្រគួត។

ឯកឧត្ដមប្រធាន និងមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយមហាគ្រួសារបាល់ទាត់កម្ពុជាទាំងមូលសូមជូនពរ ក្មួយ និងប្អូនប្រុស ទៀត គីមហេង ឆាប់បានជាសះស្បើយ ដើម្បីបន្តការហ្វឹកហាត់ និងការសិក្សាឡើងវិញ ។
សូមជម្រាបថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងទទួលបន្ទុករាល់ការចំណាយលើការព្យាបាល ៕

អត្ថបទដែលជាប់ទាក់ទង