សមាគមអ្នកអក្សរសិល្ប៍កម្ពុជា ផ្ញើសារលិខិតថ្វាយព្រះពរ”ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”

ភ្នំពេញ៖ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហានក្ខត្តឬក្ស ប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៦៥ យាងចូល ៦៦ ព្រះវស្សា របស់ព្រះអង្គ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៨នេះ ទូលបង្គំយើងខ្ញុំជាប្រធាន អនុប្រធាន សមាជិក សមាគមអ្នកអក្សរសិល្ប៍កម្ពុជា សូមអភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំសម្តែងថ្វាយនូវព្រះ សព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ចំពោះព្រះករុណាថ្លៃ វិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូណ៌ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គទ្រង់គង់ក្នុងព្រះ បរមសិរីរាជសម្បត្តិបន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាពីព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវីររាជមាតាជាតិខ្មែរ ដើម្បីភាពសុខដុមរមនា សម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿងរបស់ជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរ ជាយូរអង្វែងតរៀងទៅ៕

ប្រភព៖ សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association

អត្ថបទដែលជាប់ទាក់ទង