ផ្ទះលោកអភិបាលរងខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងសន្ធោរសន្ធៅ

ខេត្តតាកែវ៖ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្នោ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណីអគ្គិភ័យឆាបឆេះផ្ទះលោកអភិបាលរងខេត្តតាកែវយ៉ាងខ្លាំង សមត្ថកិច្ចបានអះអាងថា អគ្គិភ័យនេះ បានឆាបឆេះទៅលើផ្ទះលោក កង សំអឿន អភិបាលរងខេត្តតាកែវ ដែលជាអតីតជាមេយោធាខេត្តនោះ ភ្លាមៗនោះក៏មានរថយន្តពន្លត់អគ្គិភ័យ៤គ្រឿង បានអន្តរាគមន៍ពន្លត់ដោយក្រុមនគរបាលខេត្តរហូតដល់ម៉ោង៣និង៣០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចបាញ់ពន្លត់គ្រប់គ្រងស្ថានភាពស្ទើរទាំងស្រុង សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីមូលហេតុនៃការឆាបឆេះនិង ទ្រព្យសម្បត្តិសម្ភារៈខូចខាតនោះ មកភ្នាក់ងារCHNនៅឡើយទេ។ ប៉ូច ចំរើន

អត្ថបទដែលជាប់ទាក់ទង