ស្រុកព្រៃនប់ការចរាចរ កើតឡើង ពីការចតអត់សណ្តាប់ធ្នាប់ អំពីសំណាក់រថយន្តអ្នកធ្វើដំណើរ និងរថយន្តលើក ដាក់ទំនិញ នៅប្រជុំជនផ្សារវាលរេញ នៅតែបង្ករអោយមានការកកស្ទះរាល់ថ្ងៃ…

ព្រះសីហនុ៖ នៅស្រុកព្រៃនប់
ចរាចរ កើតឡើងពីការចតអត់សណ្តាប់ធ្នាប់ ពីសំណាក់រថយន្តអ្នកធ្វើដំណើរ រថយន្តលើក ដាក់ទំនិញ នៅប្រជុំជនផ្សារវាលរេញ នៅតែបង្ករអោយមានការកកស្ទះ ណែនចង្អៀត ស្របពេលដែលរថយន្តតូចធំ មានការឆ្លងកាត់ច្រើននៅព្រឹក
ថ្ងៃទី១៥ឧសភា២០១៨នេះ ហើយជាមួយនិងបញ្ហានេះ ពលរដ្ឋស្នើរដល់ កំលាំងសមត្តិកិច្ច ជួយអន្តរាគមន៍បន្ថែម
ពីលើកំលាំងដែលមានប្រចាំការស្រាប់(មានប៉ូលីស២នាក់ កំលាំងអាវុធហត្ថម្នាក់) ដើម្បីជួយសម្រួល ជាពិសេសពេលព្រឹក ព្រោះបើពឹងលើសមត្តិកិច្ចទាំងបីនាក់នោះ ពួកគាត់មិនអាចសម្រួលចរាចរណ៍បានច្រើនឡើយ ព្រោះពីរនាក់ក្នុងចំណោម៣នាក់ ក្រៅតែពីសម្រួលចរាចរណ៍ ក៍មានភារកិច្ចខ្លះទៀត
ដែលត្រូវធ្វើព្រមគ្នានៅចំនុចប្រជុំជននោះផងដែរ។
ដូចជាថ្ងែនេះ គិតរហូតដល់ម៉ោងជាង១០ព្រឹក ចរាចរណ៍នៅមានស្ថានភាពចង្អៀតឡើយ៕ដោយ វ៉ើន កញ្ញា

 

 

អត្ថបទដែលជាប់ទាក់ទង