ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា ជម្រុញឱ្យប្រជាពលរដ្ឋដែលមានជំងឺសើស្បែក ត្រូវទទួលសេវាព្យាបាលពីគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ

សៀមរាប៖ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជាបានលើកឡើងថា ការយល់ដឹងពីជំងឺសើស្បែករបស់ប្រជាជនកម្ពុជាមួយចំនួនគឺនៅមានកម្រិតទាប លោកជម្រុញឱ្យប្រជាពលរដ្ឋដែលមានជំងឺសើស្បែរគួរទៅទទួលសេវាពិនិត្យ និងព្យាបាលពីគ្រូពេទ្យេជំនាញឱ្យបានត្រឹមត្រូវ ជៀសវាងការទៅទិញថ្នំាមកលេបដោយខ្លួនឯងចំណាយពេលវេលាយូរធ្វើឱ្យជំងឺមិនជាហើយ ចំណាយថវិកាច្រើន។

នៅក្នុងកិច្ចប្រចាំឆ្នំាលើកទី៤ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជានៅខេត្តសៀមរាបកាលពី ថ្ងៃចន្ទ១៥រោច ខែពិសាខ ឆ្នំាច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៤ ខែឧសភា ឆ្នំា២០១៨ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានប្រជាពលរដ្ឋអ្នកកើតជំងឺសើស្បែកនៅមានចំនួនខ្ពស់ ដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួនធំពីជំងឺនេះនៅមានកម្រិត។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រភេទជំងឺសើស្បែកដែលគេមើលឃើញថា មានការកើតច្រើននៅកម្ពុជា គឺជំងឺត្អរ ជំងឺផ្សិតសើស្បែក ជំងឺបាក់តេរីសើស្បែក ជំងឺកើតមុន ជំងឺជំា ជំងឺតៀលត្រអាក ជាដើម។ហើយប្រជាពលរដ្ឋភាគច្រើនមិនសូវបានចាប់អារម្មណ៍ និងជំងឺទំាងនេះទេ ដោយគិតថាវាមិនធ្ងន់ធ្ងរ។ ប៉ុន្តែតាមពិតទៅជំងឺសើស្បែកប្រសិនបើយើងមិនបានទៅពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវទេនោះ វាធ្វើប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃដូច ជាការរំខានដល់ការប្រកបមុរបរ និងធ្វើការងារផ្សេងៗ ហើយក៍មានជំងឺខ្លះធ្វើឱ្យប៉ះពាល់អារម្មណ៍ និងផ្លូវចិត្តផងដែរ។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានបញ្ជាក់ថា កន្លងមកនេះប្រជាពលរដ្ឋកម្ពុជាភាគច្រើនពេលកើតជំងឺសើស្បែកតែងតែទៅទិញថ្នាំលេបដោយខ្លួនឯងដោយមិនបានទៅពិនិត្យពិគ្រោះជំងឺជាមួយគ្រូពេទ្យេជំនាញទេ។

លោកបានជម្រុញឱ្យប្រជាពលរដ្ឋដែលមានជំងឺសើស្បែរគួរទៅទទួលសេវាពិនិត្យ និងព្យាបាលពីគ្រូពេទ្យេជំនាញឱ្យបានត្រឹមត្រូវ ជៀសវាងការទៅទិញថ្នំាមកលេបដោយខ្លួនឯងចំណាយពេលវេលាយូធ្វើឱ្យជំងឺមិនជាហើយ ចំណាយថវិកាច្រើនថែមទៀត។

លោកបានបន្តថា ដើម្បីឱ្យគ្រូពេទ្យជំនាញសើស្បែកនៅកម្ពុជាទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត នៅថ្ងៃនេះ ក្រុមគ្រូពេទ្យជំនាញៗជាតិ និងអន្តរជាតិបានជួបគ្នានៅខេត្តសៀមរាប ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹងថ្មីៗ ជាពិសេសប្រភេទជំងឺសើស្បែកថ្មីៗដែលកំពុងកើតឡើងនៅលើកពិភពលោក៕ ដោយៈ KHS (PC2)

អត្ថបទដែលជាប់ទាក់ទង