ដំណាំថ្នាំជក់បានងើបទៅរកទីផ្សារល្អឡើងវិញ បន្ទាប់ពីប៉ុន្មានឆ្នាំកន្លងមកត្រូវបាត់បង់ទីផ្សារហើយនោះ

ក្រចេះ % នេះដូចជាការជួយប្រជាកសិករឲ្យដាំណាំថ្នាំជក់ឡើយវិញ ព្រោះប៉ុន្មានឆ្នាំចុងក្រោយ​យើងសង្កេតឃើញស្ទើរតែពុំមានកសិករដាំឡើយ តែនៅឆ្នាំ២០១៨នេះដំណាំឧស្សហកម្មមួយនេះមានវត្តមានឡើងវិញនៅលើទីផ្សា ទាំងនេះអាចបង្ហាញឲ្យឃើញថាមានអ្នកមកធ្វើវិនិយោគផ្នែកឧស្សហកម្មនៅកម្ពុជា។
លោករិទ្ធថែសុខអ្នកទំនួញកណ្តាលប្រមូលទិញសន្លឹកថ្នាំជក់ពីកសិករនៅភូមិឃុំសោបស្រុកព្រែកប្រសប់ខេត្តក្រចេះ បានបញ្ចាក់នៅថ្ងៃទី១៥ឧសភានេះថា៖សន្លឹកថ្នាំជក់នៅឆ្នាំ២០១៨នេះមានទីផ្សារស្រួលលក់ព្រោះ​មានក្រុមហ៊ុនចិនមកឈរទិញនៅស្រុកឆ្លូង​ក្នុងតំលៃចាប់ពី៧៥០០រៀលទៅ១២០០០រៀល គិតតាម​សន្លឹកថ្នាំ លេខ១.លេខ២.នឹងលេខ៣ជាប្រភេទថ្នាំកូតាប។
លោកបញ្ជាក់ថា៖ដំណាំឧស្សាហកម្មមួយប្រភេទនេះសំបូរកសិករដាំមាននៅស្រុកព្រែកប្រសព្វ នឹងស្រុកឆ្លូងតែប៉ុណ្ណោះព្រោះកសិករមានផ្ទៃដីអំណោយផលផ្នែកដំណាំថ្នាំជក់។
លោកសនវិសាលកសិករដំថ្នាំជក់នៅភូមិព្រែកព្រលូងឃុំសោបស្រុកព្រែកប្រសព្វបានអះអាងថា៖ឆ្នាំនេះពូកគាត់ទទួលបានប្រាក់ចំណូលសមល្មមអាចដោះស្រាយជីវភាពបានដោយមិនបាច់ឱ្យកូនចៅទៅស៊ីឈ្នួលលក់កំលាំងពលកម្ម ឬធ្វើចំណាក់ស្រុក។
លោកបន្ថែមថា៖ប្រការនេះអាចសន្មតបានថា​ជាដំណោះស្រាយមួយយ៉ាងល្អប្រសើរដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបើកទូលាយឱ្យមានអ្នកវិនិយោគមកកម្ពុជាជួយប្រមូលទិញកសិផលរបស់កសិករទោះបីក្នុងតម្លៃណាក៍ដោយវាប្រសើរជាងការផលិតបានហើយទុកចោល។
គួរំលឹកថា៖ដំណាំថ្នាំជក់នេះកាលពីអំឡុងឆ្នាំ២០១២មកដល់ឆ្នាំ២០១៦កសិករនៅខេត្តក្រចេះបានបោះបង់ដំណាំឧស្សហកម្មមួយប្រភេទនេះចោលម្តងមកហើយទើបឆ្នាំ២០១៧-២០១៨នេះមានទីផ្សារឡើងវិញធ្វើឱ្យកសិករមានកំណើនផ្នែកសេដ្ឋកិច្ចស្រមតាមគោលនយោ​បាយ​របស់រាជរដ្ឋភិបាលចង់បានដែលបច្ចុប្បន្នប្រទេសកម្ពុជាវិស័យគមនាគមន៍មានការតភ្ជាប់គ្នារវាងខេត្តនឹងខេត្ត ប្រទេសនិងប្រទេសងាយស្រួលក្នុងការធ្វើចរាចរណ៍ទំនិញ។
សូមបញ្ជាក់ថា៖ជាមួយគ្នានេះរាជរដ្ឋាភិបានក៍បានសម្រេចឱ្យមានអ្នកវិនិយោគមកសាងសង់រោងចក្រកែច្នៃដំឡូងមីនៅខេត្តក្រចេះផងដែរ ដូចជានៅស្រុកចិត្តបុរី នឹងនៅស្រុស្នួលជាដើម។
ណែត.ណែត ១៥ /០៥​/២០១៨

អត្ថបទដែលជាប់ទាក់ទង