លោកស្រីម៉ាណ ណាវី ជួបប្អូនៗសិស្សានុសិស្សខ្មែរ ឥស្លាម ផ្តល់កម្លាំងចិត្តដើម្បីជោគជ័យក្នុងការសិក្សា

កណ្តាល: នៅព្រឹកថ្ងៃទី១៥ ខែ សលោកស្រី ម៉ាណ ណាវី ជំនួយការ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អមដោយសមាជិក សមាជិកា សម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្សនៅសាលាបឋមសិក្សាខ្មែរឥស្លាម ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល និង ផ្តល់ជូនកាដូរលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលទទួលជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងរកសិស្សឆ្នើមសម្ភារៈសិក្សារនិងថវិការមួយចំនួនទូទាំងឃុំកំពង់លួង ក្នុងនោះដែរក៏មានកាដូរផ្តល់ជូនស្មើគ្នា ដល់សិស្សានុសិស្សរបសាលាបឋមសិក្សាខាងលើ ចំនួន ២០០នាក់ផងដែរ។

លោកស្រី ផ្តាំផ្ញើទៅកាន់ប្អូនៗដែលទទួលជ័យលាភី ត្រូវបន្តរក្សា និងបង្កើនសមត្ថភាពរបស់ខ្លួនអោយកាន់ខ្លាំងក្លាឡើង ហើយប្អូនៗដែលមិនបានទទួលជ័យលាភី ក៏ប្អូនៗមិនត្រូវរាថយជាមួយនឹងការសិក្សាមួយនេះទេ តែផ្ទុយទៅវិញ ប្អូនៗនៅមានឱកាសខំប្រឹងឡើង អនសគត់យើងនៅវែងឆ្ងាយទៀត។ លោកស្រីបញ្ជាក់ថា វិស័យអប់រំជាវិស័យចម្បងដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាត់ទុកជាវិស័យអទ្ធិភាព និងកំពុងយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ តាំងពីប្រាក់បៀវត្សគ្រូ ការលើកកំពស់កម្រិតស្តង់ដារសិក្សា និងការបង្ខិតសលារៀន និង គ្រឹះស្ថានសិក្សា អោយកាន់តែមានវត្តមាននៅជិតយុវសិស្សទូទាំងប្រទេស។

អត្ថបទដែលជាប់ទាក់ទង