រថយន្តដឹកគ្រឿងចក្រមួយគ្រឿង ទំនងជាឡើងចំណោតមិនរួច ចង់រអិលថយក្រោយ បង្កឱ្យមានការកកស្ទះចរាចរណ៍

ក្រុងព្រះសីហនុ៖សមត្ថកិច្ចជូនដំណឹងថា អ្នកធ្វើដំណើរដោយយានយន្តគ្រប់ប្រភេទពីឃ្លាំងលើមកក្នុងក្រុង ឬឡើងពីក្នុងក្រុងទៅឃ្លាំងលើតាមផ្លូវកាត់(ផ្លូវបេតុងវត្តលើ) សូមបើកបរវាងជាបណ្តោះអាសន្នសិន នៅពេលនេះ(ម៉ោងជាង៩យប់ថ្ងៃ១៥ ខែឧសភា ឆ្ណាំ២០១៨) ដោយសារមានរថយន្តដឹកគ្រឿងចក្រមួយគ្រឿង ទំនងជាឡើងចំណោតមិនរួច ចង់រអិលថយក្រោយ ហើយអ្នកបើកបររថយន្តធំនោះព្យាយាមកាច់ចង្កូតបត់ក្បាលរថយន្តកាត់ជាប់ទទឹងផ្លូវ ស្ទះចរាចរណ៍មិនទាន់អាចធ្វើដំណើរឆ្លងកាត់បានឡើយ ក្នុងនោះសមត្ថកិច្ចកំពុងជួយសម្រួលដោះស្រាយការស្ទះនេះ៕ ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង