ផ្លូវក្រាលបេតុងជិត២០០០មែត្រនៅក្នុងភូមិបឹងវែង(ស្រុកព្រៃនប់) ត្រូវបានស្ថាបនាបានប្រមាណជាជាង៧០%ហើយ គិតត្រឹមថ្ងៃទី១៥ឧសភា២០១៨

ស្រុកព្រៃនប់
ផ្លូវក្រាលបេតុងជិត២០០០មែត្រនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ដែលជាការឧបត្ថម្ភរបស់សម្តេចហ៊ុន សែន តាមរយៈឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ ត្រូវបានស្ថាបនាបានប្រមាណជាជាង៧០%ហើយគិតត្រឹមថ្ងៃទី១៥ឧសភា២០១៨នេះ ក្រោមការប្រឹងប្រែងធ្វើទាំងកំដៅថ្ងៃ ភ្លៀងរលឹមពីសំណាងជាងសាងសងផ្លូវបេតុងនោះទាំងប្រុសស្រី ។ ជាមួយនិងសកម្មភាពធ្វើយ៉ាងសកម្មនេះប្រជាពលរដ្ឋក្នុងភូមិ និងដោយមានការចូលរួមពីសំណាក់អជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកសរ កក្កដាអភិបាលស្រុក បានរៀបចំបាយសាមគ្គីជួបជុំជូនដល់ជាងៗទាំងអស់ ចាប់ពីប្រលប់ថ្ងៃដដែលប្រកបដោយភាពស្និតស្នាល និងអំណរគុណដែលបានខំប្រឹងប្រែងធ្វើប្រកបដោយយកចិត្តទុកដាក់ដោយមិនគិតពីភ្លៀងក្តៅរងារ។ (វ៉ើន កញ្ញា)

 

អត្ថបទដែលជាប់ទាក់ទង