បញ្ជារដ្ជានកងរាជអាវុធហត្ថខេត្តកំពត​ បានរៀបចំត្រួតពិនិត្យចំនួនកម្លាំងទ័ពនិងសម្ភារៈ​ ក្រោមអតិបតីភាព​ លោកឧត្តមសេនីយ៍ឯក​ អន​ សុខុន

ខេត្ត កំពត ​៖ នៅព្រឹកថ្ងៃ​អង្គារ​ ០១កើត​ ខែ​ ជេស្ធ​ ឆ្នាំ​ច​ សំរិទ្ធ​សក័​ ព.ស​២៥៦២ ត្រូវ​នឹងថ្ងៃ១៥​ ខែ​ឧសភា​ឆ្នាំ​ ២០១៨​ នៅទីបញ្ជារដ្ជានកងរាជអាវុធហត្ថខេត្តកំពត​បានរៀបចំត្រួតពិនិត្យចំនួនកម្លាំងទ័ពនិងសម្ភារៈ​ គ្រឿង​បំពាក់​មធ្យោបាយ​ដល់នាយ​ នាយទាហានរងកងរាជអាវុធហត្ថខេត្តកំពតចំនួន១១២នាក់​ ដើម្បី​ត្រៀម​កម្លាំង​បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញក្នុងការការពារ​សន្តិសុខ​ រក្សា​សណ្ដាប់​ធ្នាប់​ក្នុង​កិច្ច​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦នាពេល​ខាង​មុខ​នេះ​ ក្រោមអតិបតីភាព​ លោកឧត្តមសេនីយ៍ឯក​ អន​ សុខុន​ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញ​ចូលរួម​ពី​សំណាក់​ លោក​ឧត្ដមសេនីយ៍​ត្រី​ កែវ​សុផល​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត​ មេបញ្ជាការ​រង​និងជានាយសេនាធិការ​ នាយសេនាធិការរង​ មេបញ្ជាការ​រង​ប្រធានមន្ទីរ​ នាយការិយាលយ័​ មេបញ្ជាការក្រុង​ស្រុក​ ព្រម​ ទាំងនាយ​នាយរងអាវុធហត្ថសរុប​ចំនួន១២៥នាក់។

អត្ថបទដែលជាប់ទាក់ទង