គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៨​ កើតឡើង​៩​លើក​ ស្លាប់​៩​នាក់​ រង​ធ្ងន់​ស្រាល​របួស​ ៥​នាក់​

​ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​ ៩​លើក​(​យប់​ ៥​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៩​នាក់​ (​ស្រី​៣​នាក់​)​ រង​របួសធ្ងន់​ ៣​នាក់​ (​ប្រុស​),​ របួសស្រាល​ ២​នាក់​(​ស្រី​១​នាក់​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៣​នាក់​(​យប់​គ្មាន​)​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មានៈ​ ល្មើស​ល្បឿន​ ២​លើក​(​ស្លាប់​ ៥​នាក់​),​ មិន​គោរព​សិទ្ធ​ ២​លើក​,​ មិន​ប្រកាន់​ស្តាំ​ ២​លើក​(​ស្លាប់​ ៣​នាក់​),​ ស្រវឹង​ ១​លើក​,​ បត់​គ្រោះថ្នាក់​ ១​លើក​,​ ប្រជែង​ ១​លើក​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ២០​គ្រឿង​រួម​មានៈ​ ម៉ូតូ​ ៩​គ្រឿង​,​ រថយន្ត​តូច​ ៩​គ្រឿង​,​ រថយន្ត​ធំ​ ១​គ្រឿង​ និង​កង់​ ១​គ្រឿង​។​ យានយន្ត​បង្កហេតុ​រួម​មានៈ​ ម៉ូតូ​ ៤​លើក​,​ រថយន្ត​តូច​ ៣​លើក​។​ គ្រោះ​ថ្នាក់លើ​ដងផ្លូវ​រួម​មានៈ​ ផ្លូវជាតិ​ ៣​លើក​,​ ផ្លូវ​ខេត្ត​ ៦​លើក​។​

​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មានៈ​ ភ្នំពេញ​ ៤​លើក​ ស្លាប់​ ២​នាក់​ របួស​ ៣​នាក់​,​ ឧត្តរមានជ័យ​ ១​លើក​ ស្លាប់​ ៤​នាក់​(​ស្រី​២​នាក់​),​ កំពង់ធំ​ ១​លើក​ ស្លាប់​១​នាក់​,​ កំពត​ ១​លើក​ ស្លាប់​ ១​នាក់​ និង​ខេត្តស្វាយរៀង​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​)​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​១៥​ថ្ងៃ​ ខែឧសភា​ ឆ្នាំ​២០១៨​ គិត​ពី​ថ្ងៃ​ទី​០១-១៥​ ខែឧសភា​ ឆ្នាំ​២០១៨​ ប្រៀបធៀប​រយៈ​ដូច​គ្នា​ ខែមេសា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ១២៤​លើក​/១៧១​លើក​ ថយ​ ៤៧​លើក​ ស្មើ​ ២៧%,​ ស្លាប់​ចំនួន​ ៦៨​នាក់​/៩១​នាក់​ ថយ​ ២៣​នាក់​ ស្មើ​ ២៥%,​ របួស​សរុប​ចំនួន​ ១៦៩​នាក់​ /២៦៨​នាក់​ ថយ​ ៩៩​នាក់​ ស្មើ​ ៣៧%,​ របួសធ្ងន់​ ១២១​នាក់​/១៦៨​នាក់​ ថយ​ ៤៧​នាក់​ ស្មើ​ ២៨%,​ របួសស្រាល​ចំនួន​ ៤៨​នាក់​/១០០​នាក់​ ថយ​ ៥២​នាក់​ ស្មើ​ ៥២%​។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១៤​ ខែឧសភា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ៤,០៧៥​គ្រឿង​ (​ម៉ូតូ​៥៤%),​ មធ្យោបាយ​ល្មើស​ ៦៤៥​គ្រឿង​(​ម៉ូតូ​ ៧៦%),​ អប់រំ​ ១៩៧​គ្រឿង​(​ម៉ូតូ​៣១%)​ និង​ពិន័យ​ ៤៤៨​គ្រឿង​(​ម៉ូតូ​ ១០០%)​ ៕​

អត្ថបទដែលជាប់ទាក់ទង