បីថ្ងៃនៃពិធីបុណ្យចម្រើនព្រះជន្ម ភ្ញៀវទេសចរណ៍សម្រុកទៅខេត្តកោះកុង ខណៈសេវាស្នាក់នៅមិនទាន់ស្របនឹងតម្រូវការ

កោះកុង៖ ត្រឹមរយៈពេលបីថ្ងៃ នៃពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ខេត្តកោះកុងបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ ទៅលលេងកម្សាន្ត ដែលធ្វើឲ្យសេវាស្នាក់នៅ មិនអាចស្របតាមតម្រូវការភ្ញៀវបាន។ ដោយភ្ញៀវទេសចរមួយចំនួន បានទៅសម្រាកនៅតាមបណ្តាកញ្ចុះឆ្នេរសមុទ្រ និងមួយចំនួនទៀត បានបោះតង់នៅក្នុងបរិវេណវត្តផងដែរ។

សូមបញ្ជាក់ថា ខេត្តកោះកុង ដែលជាខេត្តទេសចរណ៍តារារះទិសនិរតីមួយរបស់កម្ពុជា ដែលសម្បូរទៅដោយកន្លែងដើរកម្សាន្តបែបធម្មជាតិ ដូចជា៖ ទឹកជ្រោះ ឆ្នេរសមុទ្រ និងព្រៃធម្មជាតិដ៏ស្រស់ស្អាត ដែលធ្វើអ្នកឃើញហើយមិនអាចបំភ្លេចបាន៕ ដោយ៖ ណារម្យ (PC2)

អត្ថបទដែលជាប់ទាក់ទង