ដំណឹងទាន់ហេតុការណ៍ ចេញពីក្រសួងមហាផ្ទៃ​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឧកញ៉ា​ ហូ​ ចំរើន​ ត្រូវឃាត់ខ្លួននៅព្រឹកនេះ​

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់នៅអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឧកញ៉ា​ ហូ​ ចំរើន​ ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនមកសាកសួរជុំវិញករណីផ្ទុះអាវុធកាលពីចុងខែមេសា​ កន្លងមក​ នៅសង្កាត់​ព្រៃស​ ខណ្ឌ​ដង្កោរ​ ។

បន្ទាប់ពីសាកសួររួច​សមត្ថកិច្ច​នឹងរៀបចំសំណុំរឿងបញ្ជូន​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឧកញ៉ា​ ហូ​ ចំរើន​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បី​ចាត់ការបន្តតាមផ្លូវច្បាប់​ ។

សូមបញ្ជាក់ថា៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ៧កើត ឆ្នាំរកា សំរិទ្ធស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលា​ម៉ោង១៥និង៣៥នាទី នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

ជនបង្កគឺលោក​ឧត្ដមសេនីយ៍ឯក​ ហូ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរយោធា បានបាញ់បោះអាណាធិបតេយ្យ​ ៦-៧​ គ្រាប់​ នៅភូមិគ្រឹះរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោរ​ ។

មូលហេតុទំនាស់ក្នុងគ្រួសារ ដោយមិនបណ្តាលអោយជនរងគ្រោះខាងលើរងរបួស​ ឬបាត់បងជីវិតឡើយ ក្រោយមកទៀតជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង