មេដឹកនាំកូរ៉េខាងជើង ប្រកាសលុបចោលការចរចាកម្រិតខ្ពស់ ជាមួយកូរ៉េខាងត្បូង

មេដឹកនាំកូរ៉េខាងជើង ប្រកាសលុបចោលការចរចាកម្រិតខ្ពស់ ជាមួយកូរ៉េខាងត្បូង ដោយសារការធ្វើសមយុទ្ធយោធារួមគ្នា រវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បាននិយាយថា សមយុទ្ធនេះ គឺជាការបង្កហេតុ និងជាការហ្វឹកហ្វឺនដើម្បីលុកលុយ។ ជុំវិញការលុបចោលជំនួបនេះដែរ ក៏ជាការព្រមានដល់អាមេរិក អំពីជោគវាសនា នៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត រវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែមិថុនាខាងមុខនៅសិង្ហបុរីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង