គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅព្រឹកស្អែកនេះស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០:០០នាទីនៅព្រឹកស្អែកនេះ នៅសាលសន្និសីទសារព័ត៌មាន នៃទីស្តីការ គ.ជ.ប។

កិច្ចប្រជុំនេះ គជប នឹងអញ្ជើញគ្រប់គណបក្សនយោបាយ ជាពិសេសគណបក្សនយោបាយទទួលស្គាល់ផ្លូវការ និងគណបក្សដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត។ កិច្ចប្រជុំនេះដឹកនាំដោយ លោក មាន សទិ សមាជិក គ.ជ.ប។

ភាគីពាក់ព័ន្ធដែលនឹងចូលរួមក្នុងកិច្ចប្រជុំរួមមាន៖

១/ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ

២/ ក្រសួងពាក់ព័ន្ធនានា

៣/ តំណាងគណបក្សនយោបាយ

៤/ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ

៥/ តំណាងស្ថានទូតជប៉ុន

៦/ ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប, ៧ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

សូមជំរាបថា តាមការមើលឃើញគណបក្សទើបបង្កើតថ្មីចំនួន៥ រួមមាន៖ គណបក្សឆន្ទៈខ្មែរ, គណបក្សមាតុភូមិយើង, គណបក្សខ្មែរក្រោក, គណបក្សពន្លឺថ្មី និងគណបក្សរស្មីខេមរា សុទ្ធត្រូវបានចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ទាំងស្រុង៖

អត្ថបទដែលជាប់ទាក់ទង