គ្រោះថ្នាក់​ចរាចរណ៍​ ២​ករណី​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ រង​របួសធ្ងន់​០២​នាក់​ និង​ រថយន្ត​បុក​រថយន្ត​មួយ​ករណី​

​ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា​ នាយការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ ២​ករណី​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ រង​របួសធ្ងន់​០២​នាក់​ និង​ រថយន្ត​បុក​រថយន្ត​មួយ​ករណី​។​

​ករណី​ទី​១៖​ កាលពី​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០០​និង​១៥​នាទី​ត្រង់​ចំណុច​ផ្លូវ​លេខ​៤៣០​ ប្រសព្វ​ ផ្លូវ​លេខ​១៩៩​ ស្ថិត​ក្នុង​សង្កាត់​ ទំនប់​ទឹក​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ ឡើង​ដោយសារ​រថយន្ត​ដឹក​អ្នកដំណើរ​ម៉ាក​ AERO​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-4087​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ លេខ​១៩៩​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជា​ មួយ​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០​ ទិស​ដៅ​ពៅ​លិច​ ទៅ​កើត​ម៉ាក​TOYOTA​ TACOMA​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AP-8122​ ​បណ្តាល​ឲ្យ​ ខូចរ​ថយ​ន​ត្ត​ធ្ងន់​មួយ​គ្រឿង​ ខូច​ស្រាល​មួយ​គ្រឿង​។​ មូលហេតុ​ ម៉ូតូ​SUZUKI​ NEX​ បើក​មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់​ខ្លួន​។​

​ករណី​ទី​២៖​ នៅ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០២​ និង​៤០​នាទី​ត្រង់​ចំណុច​រង្វង់​មូល​តា​ព្រហ្ម​ លើ​ផ្លូវជាតិ​លេខ​៦​ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ ឡើង​ដោយសារ​រថយន្ត​ម៉ាក​AUDI​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AF-9229​ បាន​ធ្វើ​ ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ទិស​ ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើត​ ហេតុ​ខាងលើ​បាន​ជ្រុល​ទៅ​បុក​ខឿន​សួន​ ច្បារ​និង​ជ្រុល​ទៅ​បុក​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ហើយ​រថយន្ត​ក្រឡាប់​តែ​ម្តង​បណ្តាល​ឲ្យ​អ្នក​បើករថយន្ត​ស្លាប់​ម្នាក់​ រង​របួសធ្ងន់​០២​នាក់​ បាក់​ប៉ាណូ​០១​ដើម​ និង​បែក​ខឿន​ថ្ម​០៥​ដុំ​។​

មូលហេតុ​ អ្នក​បើករថយន្ត​បើកបរ​មាន​ល្បឿន​លឿន​ក្នុង​រង្វង់​មូល​។​ ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង​យក​មធ្យោបាយ​ពាក់ព័ន្ធ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​។​

​ដោយឡែក​ លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​យប់​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៨​លទ្ធផល​មាន​ដូច​ខាងក្រោម​ ៖​

១-​បាន​ត្រួតពិនិត្យ​អ្នកបើកបរ​យានយន្ត​សរុប​ចំនួន​១៧៦​គ្រឿង​ -​ អ្នកបើកបរ​រថយន្ត​ចំនួន​៥៥​គ្រឿង​ -​ អ្នកបើកបរ​ម៉ូតូ​ចំនួន​១១២​គ្រឿង​។​

២-​បាន​ធ្វើការ​អប់រំ​អ្នកបើកបរ​យានយន្ត​ដែល​មាន​ជាតិ​ស្រវឹង​ក្រោម​០,២៥​ចំនួន​ ៥​នាក់​ -​អ្នកបើកបរ​ម៉ូតូ​ចំនួន​៥​នាក់​។​

៣-​ពិន័យ​អ្នកបើកបរ​យានយន្ត​ដែល​មាន​ជាតិ​ស្រវឹង​ចាប់ពី​០,២៥​ដល់​០,៣៩​ ចំនួន​ ៦​ នាក់​ -​ អ្នកបើកប​ត​ម៉ូតូ​ចំនួន​ ៦​ នាក់​ ៕

 

អត្ថបទដែលជាប់ទាក់ទង