Update: ខណៈពេលនេះ សមត្ថកិច្ចបញ្ជូន ឧកញ៉ា ហូ ចំរើន មកកាន់សាលាដំបូងរាជធានីភ្នំពេញហើយ!

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨កម្លាំងនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានបញ្ចូនខ្លួនឧកញ៉ា ហូ ចំរើន ទៅកាន់អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញហើយ ដើម្បីចាត់វិធានការបន្តពាក់ព័ន្ធករណី បាញ់បោះសេរីចំនួនប្រហែល៦ទៅ៧គ្រាប់ នៅក្នុងវីឡា ដ៏ស្តុកស្តមកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោរ។

សំណុំរឿងឧកញ៉ាដែលទើបតែឡើងថ្មីៗ និងមានឋានៈផ្កាយ៣លោកហូចំរើន ដែលបានបាញ់គំរាមប្រពន្ធ និង ម្តាយក្មេកផ្អើលសមត្ថកិច្ចមូលដ្ឋានទាំងពីរអង្គភាពមានប៉ូលីសក៏ដូចជាខាងកងរាជអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុទៀតផងនោះ ធ្លាប់ត្រូវបានឧកញ៉ា ហូ ចំរើន ព្យាយាមបដិសេធថា ខ្លួនមិនបានប្រព្រឹត្តិនោះឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង