បុរសជាប្តីពិការដើរមិនរួច និយាយក៏មិនកើត ទទួលបានជំនួយពីឯកឧត្តម យន្ត មីន និងក្រុមសប្បុរសធម៌កំពង់ផែ

ព្រះសីហនុ៖ ពលរដ្ឋក្រីក្រមួយគ្រួសារ ដែលបុរសជាប្តីពិការដើរមិនរួច និយាយក៏មិនកើត បច្ចុប្បន្នរស់នៅបណ្តោះអាសន្នក្នុងអាគាររបស់ស្ថានីយ៍រថភ្លើងក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ (គ្មានផ្ទះជាកម្មសិទ្ធិ) ទទួលបានជំនួយពីឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ និងក្រុមសប្បុរសធម៌កំពង់ផែ មានអង្ករ ម្ហូបអាហារចម្រុះព្រមទាំងថវិកាចំនួន២០មុឺនរៀល។ ជំនួយនេះត្រូវបាននាំទៅផ្តល់ជូនដោយផ្ទាល់កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីក្រុមប្រឹក្សាសង្កាត់លេខ៣និងមន្ត្រីមូលដ្ឋានផងដែរ៕ដោយ វ៉ើន កញ្ញា(CSC)

អត្ថបទដែលជាប់ទាក់ទង