មហាជនស្នើឱ្យម្ចាស់ទីតាំងទិញ លក់អេតចាយមួយកន្លែងត្រង់ចំណុចផ្លូវកោង ក្នុងឃុំវាលរេញ ជួយរក្សាសណ្តាប់ធ្នាប់ដូចជាការចតរថយន្តឬការទុកដាក់គំនរ អេតចាយ កុំអោយប៉ះពាល់ចំណីផ្លូវជាតិ

ព្រះសីហនុ៖ មហាជនបានស្នើអោយម្ចាស់ទីតាំងទិញ លក់អេតចាយមួយកន្លែង ស្ថិតនៅជាប់ ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវកោង ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ជួយរក្សាសណ្តាប់ធ្នាប់ដូចជាការចតរថយន្តឬការទុកដាក់គំនរ អេតចាយ កុំអោយប៉ះពាល់ចំណីផ្លូវជាតិ ដោយខ្លាចមានកើតហេតុគ្រោះថ្នាក់ចរាចរណ៍ណាមួយ និងបានស្នើទៅកាន់អជ្ញាធរស្រុកព្រៃនប់ អោយចុះពិនិត្យនិងសម្រួលសណ្តាប់ធ្នាប់នៅទីតាំងទិញ លក់អេតចាយមួយកន្លែងនេះផង ដោយសារតែទីតាំងនេះ ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៤ មានចរាចរណ៍មមារញឹក ។

ប្រភពដដែលបាន បង្ហាញបន្ថែមថាទីតាំងទិញ លក់អេតចាយមួយនេះ ជាញឹកញាប់គេឃើញបានចតរថយន្តឬដាក់រាយគំនរ អេតចាយ រាយប៉ាយជ្រុលប៉ះពាល់មកលើចំណីផ្លូវជាតិជាខ្លាំងស្ទើតែលើផ្លូវជាតិទៅហើយ ។ករណីនេះ មហាជនអោយជាយោបល់ថា ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យ ពីបញ្ហានេះ ម្ចាស់អាជីវកម្ម គប្បីពិនិត្យ រៀបសម្រួលកន្លែងអាជីវកម្មអោយបានល្អ ធ្វើយ៉ាងណាអោយអាជីវកម្មប្រព្រឹត្តិទៅបានល្អផង និងមិនប៉ះពាល់សណ្តាប់ធ្នាប់ផង។

តាមប្រភពស្និទនិងម្ចាស់អាជីកម្មអេតចាយនោះបានបង្ហើបអោយដឹងថា ចំពោះអាជីវកម្មនេះ បានដាក់ពាក្យស្នើសុំធ្វើអាជីវកម្មទៅសាលាស្រុករួចអស់ហើយ គឺសំដៅថាគាត់មានច្បាប់ត្រឹមត្រូវ ដែលបញ្ហានេះត្រូវបានមន្ត្រីសាលាស្រុកបកស្រាយវិញថា ការដាក់ស្នើសុំមានពិតមែន តែខាងស្រុកមិនទាន់អនុញ្ញាត់ផ្លូវច្បាប់ណាមួយដល់ម្ចាស់ទីតាំងខាងលើនោះឡើយ ព្រោះទីតាំងនោះបះពាល់ដល់សណ្តាប់ធ្នប់ និយាយអោយចំគឺប្រើប្រាស់ចំណីសុទ្ធសាធ ។

តើមានវិធានការបែបណា ជុំវិញប្រតិកម្មនិងសំណូមពរពីមហាជន អំពីបញ្ហាសណ្តាប់ធ្នាប់នេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី សង្ឃឹមថារដ្ឋបាលស្រុកនឹងចុះពិនិត្យហើយរកវិធីដោះស្រាយអោយល្អទាំងសងខាង អាចនិយាយបានថា ម្ចាស់អាជីវកម្មក៌លោកអាចប្រកបរបរទិញ លក់អេតចាយដោយត្រឹមត្រូវតាមច្បាប់ ហើយបញ្ហាសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវជាតិក៍ល្អ មិនឈានដល់ការកើតមានគ្រោះថ្នាក់ផ្សេងៗ នាំពិបាកដោះស្រាយនោះឡើយ ហើយចំពោះច្បាប់អាជីកម្មដែលប្រភពខាងលើថាសុំស្រុករួចហើយនោះ គួរអនុញ្ញាតរឺបែបណា បើទីតាំងដំណើរការទៅបាន ទាល់អាស្រ័យប្រើប្រាស់ចំណីផ្លូវទាំងស្រុង ព្រោះដីមានជម្រៅខ្លី។ដោយ វ៉ើន កញ្ញា (SLH)

 

អត្ថបទដែលជាប់ទាក់ទង