ជនសង្ស័យប៉ុនប៉ងរំលោភក្មេងស្រីត្រូវនាំខ្លួនទៅតុលាកា

 

បាត់ដំបង៖ ជនសង្ស័យប៉ុនប៉ងរំលោភក្មេងស្រីអាយុ១១ឆ្នាំដែលពលរដ្ឋចាប់បានវៃទ្រោមខ្លួនត្រូវសមត្ថកិច្ចនាំខ្លួនទៅតុលាកា។

លោក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើសបានអោយដឹងថា ជនសង្ស័យឈ្មោះស្រស់ ដែលប្រជាពលរដ្ឋរួមទាំងសាច់ញាតិកុមារីរងគ្រោះដេញចាប់បានកាលពីថ្ងៃទី១៥ ខែឧសភានេះត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងហើយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ។

សាច់ញាតិក្មេងស្រីរងគ្រោះបានប្រាប់ថា នៅឯលំនៅដ្ឋានឋិតក្នុងភូមិវត្តតាមឹម ឃុំវត្តតាមឹម ជនសង្ស័យខាងលើបានចូលទៅក្នុងបន្ទប់ដែលក្មេងស្រីកំពុងដេកហើយបានធ្វើសកម្មភាពទាញកូនកាំបិតផ្ចង់និងបានយកកាំបិតកាត់ខោរបស់ក្មេងអស់រួចគំរាមប៉ុនប៉ងរំលោភប៉ុន្តែមិនបានសម្រេចខណៈពេលដែលមានរបស់ជនរងគ្រោះមកទាន់។

ជនសង្ស័យក្រោយពីបរាជ័យមិនបានសម្រេចបំណងក៏រត់ឡើងជិះម៉ូតូកូនទារបានគេចខ្លួនពីកន្លែងកើតហេតុ ក៏មានការភ្ញាក់ផ្អើលដេញចាប់ប្រកៀកប្រកិតរហូតចាប់ខ្លួនបាននៅចំនុចមុខវត្តកណ្តាល ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាមួយគ្នាក៏មានការព្រមានពីប្រជាពលរដ្ឋម្នាក់១ដៃ ១ជើងឡើងជាំមុខថែមទៀតផង។

សាវតាដូចជាឈ្មោះ អាយុ លំនៅដ្ឋានរបស់ជនសង្ស័យក៏ដូចជាជនរងគ្រោះអ្នកយកព័ត៌មានយើងមិនអាចទទួលបានទេដោយសារលោក ប៊ន វណ្ណារ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការនគរបាលខេត្តបាត់ដំបងរុញអោយទៅសុំផ្នែកប្រតិកម្មរហ័ស រីឯលោកស្នងការរងទទួលផែនប្រឆាំងបទល្មើសរុញអ្នកយកព័ត៌មានអោយទៅសុំព័ត៌មានពីការិយាល័យជំនាញវិញ៕ ដោយ VSK ៖SLH

អត្ថបទដែលជាប់ទាក់ទង