Update……ឡានដឹកដំឡូងមីបង្កគ្រោះថ្នាក់ចរាចរណ៍នៅរង្វង់មូលស្ពានគីហ្ស៊ូណា សមត្ថកិច្ចរកឃើញថ្នាំញៀននៅក្នុងរថយន្ត….(មានវីដេអូ)

កំពង់ចាម ៖ នគរបាលក្រុងកំពង់ចាមបានឱ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កដោយអ្នកបើករថយន្តដឹកដំឡូងមីបានបុករស់មកលើទីប្រជុំជន បណ្តាលឱ្យមានអ្នករបួសជាច្រើននាក់ ។ សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះកើត ឡើងនៅត្រង់ចំណុចរង្វង់មូលស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បង្កដោយរថយន្តដឹកដំឡូងមីមួយគ្រឿងម៉ាក ហ៊ីនយិនដាយ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A.3812 បើកបរដោយឈ្មោះ លី គឹមលន់ ប្រុសអាយុ២៩ឆ្នាំនៅភូមិ ថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបន្តថា ខណៈបើកចុះពីលើស្ពានក្នុងទិសដៅពីកើតទៅលិចបានរេចង្កូតទាំងបញ្ច្រាស់ទិសមកបុករាស់រថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ស្លាកលេខភ្នំពេញ2AJ.7749 បើកបរដោយឈ្មោះ ឈាង គឹម ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ស្ទឹង ត្រែង 1A.2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ ស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)និងអ្នកអង្គុយពីក្រោយឈ្មោះ​ ហ៊ន់ គា ភេទស្រីអាយុ ២៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (របួស ស្រាល) និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ចន សេរី ប្រុសអាយុ២៤ឆ្នាំ រស់ នៅភូមិត្រពាំងថ្មឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គ្មានរបួស)។

តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា មូល ហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ គឺដោយ សាររថយន្តហ៊ីយិនដាយ បើកចុះពីលើស្ពានដាច់ហ្វាំង ។ ប៉ុន្តែទោះយ៉ាងណាក្រោយកើត ហេតុសមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្តបង្កហេតុ និងបានរកឃើញមានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន៣ កញ្ចប់តូច ក្នុងរថយន្តទៀតផង។

បច្ចុប្បន្នជនបង្កហេតុ កម្លាំងបាននាំខ្លួនមកកាន់អធិការដ្ឋានក្រុងកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតីវិធី ៕ដោយ HSP(CSC)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង