ស្លាប់ម្នាក់រងរបួសម្នាក់និងងាប់គោ០៣ក្បាលក្នុងករណីរន្ទះបាញ់នៅខេត្តសៀមរាប

សៀមរាប៖នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣និង១៥នាទី នៅក្នុងភូមិសាស្រ្តស្រុកពួក មានភ្លៀងធ្លាក់ខ្យល់ខ្លាំង បណ្ដាលឲ្យមានករណីខ្យល់កន្ត្រាក់រលំផ្ទះ ២ ខ្នងនិងរន្ទះបាញ់ ស្លាប់មនុស្ស ០១ នាក់ របួស ធ្ងន់ ០១នាក់និងសត្វគោចំនួន០៣ក្បាលនិងសត្វឆ្កែចំនួន១ក្បាល។
លេាកវរសេនីយ៍ឯកទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា ក្នុងករណីរន្ទះបាញ់នេះ បាន បណ្ដាលឲ្យស្លាប់ មនុស្ស ០១ នាក់របួស០១នាក់ធ្ងន់កើតហេតុនៅចំណុចត្រពាំងតាអុកទឹក ភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ វឿន ដុស ភេទ ប្រុសអាយុ៤៩ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិស្វាហួលឃុំមុខប៉ែនស្រុកពួកខេត្តសៀមរាប(ស្លាប់នៅនិងកន្លែងកើតហេតុ) ជនរងគ្រោះទី០២.ឈ្មោះ ជន នន់ ភេទ ប្រុសអាយុ៤៨ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់កំពុងសង្គ្រេាះនៅមន្ទីរពេទ្យខណៈជនរងគ្រេាះទាំងពីរកំពុងដេីរឃ្វាលគេា។ ជាមួយគ្នានេះដែរក៍មានករណីរន្ទះបាញ់ស្លាប់ គោ ០៣ ក្បាល កើតហេតុនៅចំណុចវាលស្រែចម្ងាយពីភូមិផ្លាំងឃុំព្រៃជ្រូកស្រុកពួកប្រហែល ១៥០ ម៉ែត្រ ដែលមានម្ចាស់ គោ ឈ្មោះ រួន ពោរ ភេទ ប្រុស អាយុ៤៥ ឆ្នាំ រស់នៅភូមិ ផ្លាំង ឃុំ ព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប។ និងមានខ្យល់កន្ត្រាក់រលំផ្ទះទំហំ៦x៧ម៉ែត្រ ដំបូលស័ង្កសី ម្ចាស់ផ្ទះឈ្មោះ លាប លួត ភេទ ប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិ ប្រាសាទឃុំ ព្រៃជ្រូក ស្រុកពួក ខេត្ត សៀមរាប បណ្ដាលឲ្យ រងរបួសមនុស្ស ០១ នាក់ ស្រាល ឈ្មោះ ទូច ស្រីឡីភេទស្រីអាយុ១៤ឆ្នាំរស់នៅភូមិស្វាយចន្ទោរ ឃុំ ព្រៃជ្រូក ស្រុកពួក​ និងផ្ទះខ្នងទៀតម្ចាស់ឈ្មោះ បេង លីន ភេទ ស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិ ស្វាយចន្ទោរ ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្ត សៀមរាបបណ្តាលឲ្យខូចខាតស័ង្កសីចំនួន១០សន្លឹក។

អត្ថបទដែលជាប់ទាក់ទង